សេចក្ដីរាយការណ៍៖ រុស្ស៊ីចាប់លោកឧត្តមសេនីយ៍ Sergei Surovikin ជុំវិញការបះបោររបស់កងកម្លាំង Wagner

2023/06/29 10:52:30 pm        42

រុស្ស៊ី ៖ យោងតាមប្រភពដែលត្រូវបានដកស្រង់សម្ដីដោយសារព័ត៌មាន Moscow Times និងអ្នកសរសេរ​ប្លុករបស់យោធារុស្ស៊ី មានសេចក្ដីរាយការណ៍ថា អាជ្ញាធររុស្ស៊ី បានឃុំខ្លួនលោកឧត្តមសេនីយ៍ Sergei Surovikin អគ្គមេបញ្ជាការរងនៃប្រតិបត្តិការយោធារុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ចំពេលមានការរាយការណ៍​ពីការបោសសម្អាតមន្ត្រីយោធា បន្ទាប់ពីមានការបះបោររយៈពេលខ្លី ដោយកងកម្លាំងទាហានស៊ីឈ្នួល Wagner។

ដោយដកស្រង់ប្រភព២ ដែលជិតស្និទ្ធនឹងក្រសួងការពារជាតិរុស្ស៊ី ការិយាល័យនៃសារព័ត៌មានជាភាសារុស្សី «Moscow Times» កាលពីថ្ងៃពុធ (ទី២៨ ខែមិថុនា) បានរាយការណ៍ថា លោក Surovikin ត្រូវបានចាប់ខ្លួន តាមអ្វីដែលប្រភព​មិនបញ្ចេញឈ្មោះម្នាក់ ក្នុងចំណោមប្រភពទាំង២ ប្រាប់ឲ្យដឹង ដោយសារកំពុងជ្រើសរើសប្រធាន​របស់ក្រុមទាហាន​ស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ក្នុងអំឡុងពេលបះបោរ។

យោងសារព័ត៌មាន Moscow Times អ្នកសរសេរប្លុកយោធារុស្ស៊ីម្នាក់ឈ្មោះ Vladimir Romanov ក៏បានរាយការណ៍​ពីការចាប់ខ្លួនលោក Surovikin កាលពីថ្ងៃពុធផងដែរ ខណៈពេលដែលវិទ្យាស្ថានស្រាវជ្រាវ សម្រាប់ការសិក្សា​ស្រាវជ្រាវពីសង្គ្រាម (ISW) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីសហរដ្ឋអាមេរិក បានរាយការណ៍ពី​ប្រភពរបស់រុស្ស៊ីមួយផ្សេងទៀត ដែលអះអាងថា សម្ព័ន្ធមិត្តយោធារបស់លោក Surovikin ត្រូវបានចោទប្រកាន់ថា បានចូលរួមគំនិតឲ្យមានការបះបោរ។

តែយ៉ាងណាក្ដី សារព័ត៌មាននេះ បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី នៅមិនទាន់ចេញមកធ្វើសេចក្ដីអត្ថាធិប្បាយ​អ្វីនោះឡើយ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ពីការចាប់ឃុំខ្លួនលោក Surovikin នេះ៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        2
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        20
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm