ក្រុម​ហា​ម៉ាស់​បន្ត​បាញ់​រ៉ូ​កែ​ត​សន្ធាប់​ពី​តំបន់​ហ្គា​ហ្សា​លើ​អ៊ីស្រាអែល ​ខណៈ​អ្នក​ស្លាប់​កើន​ឡើង​ជាង​ ១០០​នាក់​

2021/05/14 11:02:38 am        321

អ៊ីស្រាអែល៖ ​ក្រុម​ហា​ម៉ា​ស់​បាន​បាញ់​រ៉ូ​កែ​ត​ធុន​ធ្ងន់​ជាច្រើន​គ្រាប់ ​ចូល​ជ្រៅ​ទៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​ដែល​អ៊ីស្រាអែល​បាន​វាយកម្ទេច​តំបន់​ហ្គា​ហ្សា ​ដោយ​ការវាយប្រហារ​តាម​អាកាស​កាន់​តែ​ច្រើន និង​បាន​កោះហៅ​ទាហាន​បម្រុង​ចំនួន ៩០០០​នាក់​បន្ថែម​ទៀត​។​

​ក្រុម​ហា​ម៉ា​ស់​បាន​និយាយ​ថា ​ខ្លួន​បាន​បាញ់​រ៉ូ​កែ​ត​ដ៏​មាន​ឥទ្ធិពល​បំផុត​ឈ្មោះ Ayyash ចូល​ទៅ​មូល​ដ្ឋាន​ទ័ពអាកាស Ramon ចម្ងាយ ១៨០​គីឡូម៉ែត្រ​ពី​តំបន់​ហ្គា​ហ្សា​ ជាទី​ដែល​ជើង​ហោះ​ហើរ​មួយ​ចំនួន​ត្រូវ​បាន​បង្វែរ​ទិសដៅ​ ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ Ben Gurion​។ មនុស្ស​​ជាង ១០៣​នាក់​បាន​ស្លាប់​នៅ​តំបន់​ហ្គា​ហ្សា និង ៧​នាក់​បាន​ស្លាប់​នៅ​អ៊ីស្រាអែល​។ ចំនួន​អ្នក​ស្លាប់​កើន​ឡើង​រួម​ទាំង​កុមារ​ ២៧​នាក់ និង​ស្ត្រី​ ១១​នាក់ ខណៈ​ដែល​មនុស្ស ​៥៨០​នាក់​ត្រូវ​បាន​របួស​ដោយ​ការវាយប្រហារ​តាម​អាកាស និង​ការ​បាញ់​ផ្លោង​គ្រាប់​កាំភ្លើង​ត្បាល់​របស់​អ៊ីស្រាអែល ទៅលើ​តំបន់​ព័ទ្ធជុំវិញ​ឆ្នេរសមុទ្រ​ប៉ា​ឡេ​ស្ទី​ន​ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ​។ ​ភាព​តានតឹង​ដែល​ចេះតែ​កើន​ឡើង​ឥត​ឈប់ឈរ​បាន​កើត​ឡើង ស្រប​ពេល​ដែល​ក្រុម​អ្នក​ចរចា​អេហ្ស៊ី​ប​បាន​ជួបពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​ភាគី​ទាំងពីរ​ ដោយ​បាន​បង្កើន​កិច្ចប្រឹងប្រែង​ក្នុង​ការ​សម្របសម្រួល​។​

​ទោះបីជា​មានការ​អំពាវនាវ​ពី​ក្រុម​អ្នក​សម្របសម្រួលក៏ដោយ ក៏​ពួក​សកម្ម​ប្រយុទ្ធ​នៅ​តំបន់​ហ្គា​ហ្សា​បាន​បាញ់​រ៉ូ​កែ​ត​ប្រមាណ ១០០​គ្រាប់​ស្ទើរ​តែ​ដំណាលគ្នា ដែល​បង្កើន​ការ​វាយឆ្មក់​តាម​អាកាស​នៅ​ជុំវិញ​ភាគ​ខាង​ត្បូង​ និង​កណ្ដាល​អ៊ីស្រាអែល​។​ មិន​មាន​សេចក្ដីរាយការណ៍​អំពី​ការខូចខាត​ ឬ​គ្រោះ​ថ្នាក់​ភ្លាមៗ​ទេ ​ប៉ុន្តែ​ការ​វាយឆ្មក់​តាម​អាកាស​បាន​កើត​ឡើង​ ក្នុង​គោល​បំណង​បង្ហាញ​ថា ​ឃ្លាំង​អាវុធ​របស់​ក្រុម​ហា​ម៉ាស​នៅតែ​ពេញ សូម្បីតែ​បន្ទាប់ពី​ការវាយប្រហារ​តាម​អាកាស ៣យប់ ​និង​ការ​ស្លាប់​មេដឹកនាំ​ហា​ម៉ាស់​ជាច្រើន​នាក់ ​ដែល​ពាក់ព័ន្ធ​នឹង​កម្មវិធី​រ៉ូ​កែ​ត​នេះ​ក៏ដោយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        363
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        320
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm