រូបយន្តក្រោមទឹកស្វ័យចល័ត ដែលបម្លាស់ទីក្នុងទឹកដូចជាត្រី អាចថតរូបក្រោមទឹកបាន និងប្រមូលសំណាកដែលផ្តល់ជារូបភាពសារពាង្គកាយរស់នៅក្នុងបរិស្ថាន ដោយគ្មានការរំខានអ្វីទាំងអស់ ។ នេះបើយោងតាមការអះអាងរបស់ក្រុមអ្នកផលិតវាឡើង រូបយន្ត Belle ត្រូវបានរចនាឡើងដើម្បីឲ្យក្រុមអ្នកស្រាវជ្រាវសមុទ្រ ជួយការពារ និងសង្កេតមើលបរិរស្ថានជិតផុតពូជ តាមរយៈប្រមូលទិន្នន័យពិតប្រាកដ តាមផ្លូវដែលវាធ្វើបម្លាស់ទី ។
លោក Leon Guggenheim គឺជានិស្សិតវិស្វកម្មនៅសាលា ETH Zurichដែលជាវិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វីស បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកយើងចង់ចាប់យកប្រព័ន្ធអេកូឡូស៊ី តាមរបៀបដែលពួកវាប្រព្រឹត្តទៅជាក់ស្តែង ។
លោក Guggenheim បន្តថា ហេតុដូច្នេះហើយ វាត្រូវតែស្ងាត់ វាត្រូវតែដូចដូចត្រី ហើយវាត្រូវតែផ្លាស់ទីដូចត្រី ៕
