ឯកឧត្តម វង្សី វិស្សុត ផ្ដាំផ្ញើមន្ត្រីយកចិត្តទុកដាក់លើការរក្សាសុខភាពសុវត្ថិភាព ក្នុងពេលហែក្បួនឃោសនាបោះឆ្នោត

2023/06/29 11:05:54 pm        136

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកមុខកំពូល បានផ្តាំផ្ញើមន្ត្រីត្រូវយកចិត្តទុកដាក់លើការរក្សាសុខភាព និងសុវត្ថិភាពជូនសមាជិកក្នុងពេលហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃខាងមុខ។

ឯកឧត្តម វង្សី វិស្សុត បានផ្តាំផ្ញើបែបនេះ ក្នុងពេលដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ ក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកមុខកំពូល នៅទីស្នាក់ការបក្សស្រុក នាព្រឹកថ្ងៃទី២៩ ខែមិថុនា ដើម្បីត្រៀមបើកយុទ្ធនាការ ឃោសនាបោះឆ្នោត​ ក៏ដូចជាដើម្បីត្រួតពិនិត្យ ​ការងារសំខាន់ៗ ដែល​ត្រូវអនុវត្តសំដៅដណ្តើមជ័យជម្នះ ​ឱ្យខាងតែបានជូនគណបក្ស និងប្រជាជននៅក្នុងការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ​ដែលនឹងប្រព្រឹត្តទៅ​ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ក៏ដូចជាការបោះឆ្នោតលើកក្រោយៗទៀត ដើម្បីរក្សាការពារឱ្យបាន​នូវសន្តិភាព និងការអភិវឌ្ឍ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

អង្គប្រជុំបានធ្វើការពិនិត្យ ​និងពិភាក្សាលើការរៀបចំផែនការ សកម្មភាព ​នៃការហែក្បួន​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត ​នាថ្ងៃទី១ ខែកក្កដា ​ឆ្នាំ២០២៣​ ឱ្យប្រព្រឹត្តិទៅដោយរលូន, មាន​សណ្តាប់ធ្នាប់របៀបរៀបរយល្អ, ប្រសិទ្ធភាព ​និងចៀសវាង​ឱ្យបាននូវការប៉ះពាល់នានា ស្របតាមបទបញ្ញាត្តិ, នីតិវិធី និងការណែនាំរបស់ គ.ជ.ប. ដើម្បីបង្ហាញពីភាពខ្លាំង, ភាពថ្លៃថ្នូរ និងភាពចាស់ទុំឱ្យ​ស័ក្កិសម​ជាគណបក្សដែលធំជាងគេ ​និងមានប្រៀបឈ្នះជាងគេ។

អង្គប្រជុំក៏បានគិតគូរ យកចិត្តទុកដាក់ផងដែរ ទៅដល់ការថែរក្សា សុខភាព និងសុវត្ថិភាពជូន​បងប្អូន​ទាំងអស់ ដែលបានចូលរួមនៅក្នុងការហែក្បួនឃោសនាបោះឆ្នោត។

ជាមួយគ្នានេះ អង្គប្រជុំបានពិនិត្យ និងផ្តល់ផែនការណែនាំ ដល់ក្រុមការងារ, គណៈកម្មាធិការ​បក្សស្រុក និងឃុំ ដើម្បីចាត់ចែង ការផ្សាយបន្តផ្ទាល់នូវការថ្លែសុន្ទករថានយោបាយ​របស់​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ ឱ្យបានទៅដល់គ្រប់សមាជិកបក្សទាំងអស់ បានឃើញរូបភាព ឬ/ និងស្តាប់លឺសំឡេងផ្ទាល់របស់សម្តេចតេជោ ​ប្រធានគណបក្ស នៅ​គ្រប់មណ្ឌលសកម្មភាពបក្សនៅតាមភូមិឃុំ ​និងតាមទីតាំង ប្រមូលផ្តុំនានា ព្រមទាំងនៅតាមខ្នងផ្ទះផងដែរ។

អង្គប្រជុំក៏បានធ្វើការពិភាក្សា ​និងវាយតម្លៃសភាព ការណ៍រួម ទាំងស្ថានភាពសង្គម, សេដ្ឋកិច្ច និងនយោបាយ រួមទាំងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានស្រុកមុខកំពូល។

ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់ការណែនាំក្រុមការងារគណបក្សទាំងអស់ ត្រូវរក្សាឱ្យ​បាន​ចលនការ និងប្រក្រតីភាព នៃបរិយាកាសទូទៅនៅក្នុងមូលដ្ឋាន និងត្រូវចិត្តទុកដាក់អនុវត្ត​ទៅតាមផែនការ​ណែនាំ និងផែនការសកម្មភាពការងារ ស្របទៅតាមប្រតិទិនការងារ ឱ្យមាន​ប្រសិទ្ធភាពខ្ពស់ ជាពិសេសការងារផ្ទៀងផ្ទាត់ឯកសារបោះឆ្នោត​ និងត្រូវបន្តសកម្មភាពឃោសនា និងការចុះជួបសមាជិក បក្សតាមខ្នងផ្ទះ ដោយប្រើប្រាស់កម្លាំង យុវជនជាស្នូលជួរមុខ សំដៅធ្វើយ៉ាងឱ្យសមាជិក គណបក្សបានទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា និងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ពោលគឺត្រូវធានាឱ្យបានថា សមាជិកម្នាក់ សម្លេងគាំទ្រមួយសន្លឹក។

ឯកឧត្តម បានរំលឹកក្រុមការងារគណបក្សទាំងអស់ ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំង​សេចក្តីណែនាំរបស់ គ.ជ.ប ដើម្បីធ្វើឱ្យបរិយាកាស និងដំណើរការ នៃការបោះឆ្នោតក្នុងមូលដ្ឋាន​ស្រុកមុខកំពូល បានប្រព្រឹត្តិទៅដោយរលូន, មានសណ្តាប់ធ្នាប់ល្អ, គ្មានអំពើហិង្សា, គ្មានការគំរាមកំហែង និងដោយសេរី, ត្រឹមត្រូវ និងយុត្តិធម៌។

ជាមួយគ្នានេះ ក៏ត្រូវត្រៀមលក្ខណៈទប់ស្កាត់គ្រប់រូបភាពសកម្មភាពទាំងឡាយណា ដែលមានបំណងចង់បំផ្លាញការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោត ជាពិសេសក្រុម អ្នកនយោបាយជ្រុលនិយម ដែលនៅតែចិញ្ចឹមចិត្ត ចង់បំផ្លាញសន្តិភាព និងការអភិវឌ្ឍកម្ពុជា៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        154
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        136
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm