ពលរដ្ឋខេត្តកំពង់ធំ ត្រៀមខ្លួនហែបក្ស និងបោះឆ្នោតជ្រើសរើសមេដឹកនាំបន្តការអភិវឌ្ឍប្រទេស

2023/06/29 11:20:51 pm        111

កំពង់ធំ៖បណ្តាពលរដ្ឋ នៅស្រុកតាំងគោក និងស្រុកបារាយណ៍ របស់ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែមិថុនានេះ បានត្រៀមខ្លួនរួចរាល់ថានឹងចូលរួមគាំទ្រហែបក្ស ក្នុងយុទ្ធនាការឃោសនា​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ចាប់ពីថ្ងៃទី១ ​ខែកក្កដា ខានស្អែកនេះ ដើម្បីបំផុស​មហាជន​ចូលរួមបោះឆ្នោតទាំងអស់គ្នា ​ដើម្បីជ្រើសរើសមេដឹកនាំប្រទេសដែលគេស្រឡាញ់ពេញចិត្ត ឲ្យបន្តសាងសុខសន្តិភាព ​ការអភិវឌ្ឍ ​និងរីកចម្រើន។

ពលរដ្ឋ ស្រុកតាំងគោកថ្លែងថា ប្រទេសកម្ពុជា បច្ចុប្បន្នមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេស ​ការរីកចម្រើន អគារសំណង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ​ផ្លូវល្បឿនលឿន​ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងការជំរុញសេដ្ឋកិច្ច ​ជីវភាពរបស់ពលរដ្ឋបន្តការរីកចំរើនហើយ ​នៅថ្ងៃទី១ ខែកក្កដានេះ ​ពលរដ្ឋនឹងចូលរួមហែបក្ស ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រកាសឲ្យពលរដ្ឋបំពេញសិទ្ធិ​កាតព្វកិច្ច​របស់ខ្លួនទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីជ្រើសរើស​មេដឹកនាំប្រទេសចាស់ទុំផ្នែកខាងនយោបាយ ​ឲ្យបន្តសាងសុខសន្តិភាព ​អភិវឌ្ឍន៍​ បន្តការរីកចំរើន។

តាមសេចក្តីអំពាវនាវ​របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បាន​ឲ្យ​ដឹងថា យុទ្ធនាការ​ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧​ នឹងធ្វើឡើងរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១ ​ដល់ថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ២០២៣​ ហើយ​បណ្តា​គណបក្ស​នយោបាយនានា​ចំនួន​១៨គណបក្សនយោបាយ នឹង​ធ្វើការ​ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ​របស់ខ្លួន​ជូន​អ្នកបោះឆ្នោត​ជា​សាធារណៈឲ្យគាំទ្រខ្លួន៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        125
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm