សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ផ្ដល់​ថវិកា​១០​លាន​រៀល​ ដល់​ស្ត្រី​អាយុ​២៣​ឆ្នាំ​​ជា​អ្នក​ទទួល​វ៉ាក់សាំង​លំដាប់​ទី​២​លាន

2021/05/14 11:08:51 am        443

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ថា ស្ត្រី​ម្នាក់​អាយុ២៣​ឆ្នាំ បាន​ក្លាយ​ជា​ពលរដ្ឋ​លំដាប់​ទី​​២លាន ដែល​បាន​ទទួល​វ៉ាក់សាំង​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​របស់​រាជ​រដ្ឋាភិបាល។

សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច​នៅ​ព្រឹក​ថ្ងៃ​នេះ នៅ​ពេល​ដែល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​បាន​បន្ត​ដំណើរការ​អស់​រយៈ​ពេលជិត ១០០​ថ្ងៃ​ហើយ​នោះ។

សម្ដេច​តេជោ ហ៊ុន សែន រៀបរាប់​ថា៖ «ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២១​ យើង​រក​ឃើញ​មនុស្ស​ទី​២​លាន ដែល​បាន​ទៅ​ក្មួយ​ស្រី ទិត ចិន្ដា អាយុ ២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​ដែល​នឹង​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន​ទឹក​ប្រាក់ ១០​លាន​រៀល​ទៀត»។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​នូវ​ទឹក​ប្រាក់ ១០​លាន​រៀល​ដូច​គ្នា​ទៅ​ដល់​លោក ប៉ាន់ សុវណ្ណរិទ្ធិ ដែល​ជា​ពលរដ្ឋ​លំដាប់​ទី​១​លាន​ដែល​បាន​ទទួល​វ៉ាក់សាំង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា​កន្លង​មក​នេះ។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ចាក់​ផង​ដែរ​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង គឺ​ជា​«យុទ្ធសាស្ត្រ​ពន្លត់​ភ្លើង ល្អ​ជាង​អង្គុយ​បក់​ផ្សែង យើង​គ្មាន​ជម្រើស​ណា​ល្អ​ជាង​ការ​ខិត​ខំ​ស្វែង​រក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាជន​យើង​នោះ​ទេ»។

សម្ដេច​តេជោ ហ៊ុន សែន រៀបរាប់​បន្ត​ថា​៖ «ការ​ឆ្លង​ក្នុង​សហគមន៍​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ស្ទើរ​គ្រប់​ប្រទេស តម្រូវ​ឱ្យ​យើង​ខិត​ខំ​រក​វិធី​ទប់​ស្កាត់​ការ​ឆ្លង និង​ការ​បាត់​បង់​ជីវិត​ប្រជាជន​យើង​តាម​រយៈ​ការ​ចាក់​វ៉ាក់សាំង»។

ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​បញ្ជាក់​ជា​ថ្មី​ថា រាជរដ្ឋាភិបាល​បាន​កំណត់​គោលដៅ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ឱ្យ​បាន​ចំនួន ១០​លាន​នាក់​នៅ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​សរុប​ប្រហែល ១៦​លាន​នាក់។

សម្ដេច​តេជោ ហ៊ុន សែន បាន​រៀបរាប់​ថា៖ «ការ​ចាក់​វ៉ាក់សាំង​នេះ យើង​ក៏​បាន​ និង​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ផ្កា​រីក ដែល​នឹង​ត្រូវ​ចាក់​ពី​ក្នុង​ចេញ​ក្រៅ គឺ​ចាក់​នៅ​រាជ​ធានី​ភ្នំពេញ​ដែល​មាន​មនុស្ស​រស់នៅ​កុះករ​ជាម​ុន បន្ទាប់​ទៅ​នឹង​ចេញ​ទៅ​បណ្ដាញ​ខេត្ត​ទៅ​តាម​លំដាប់​អាទិភាព»។

ចំនួន​ប្រជា​ពលរដ្ឋ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​រហូត​មក​ដល់​ពេល​នេះ ស្មើ​នឹង ២០​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ ១០​លាន​នាក់​ដែល​រាជ​រដ្ឋាភិបាល​បាន​កំណត់​ផ្ដល់​វ៉ាក់សាំង​នៅ​ត្រឹម​ឆ្នាំ​២០២១​នេះ។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm