ពលរដ្ឋឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ត្រៀមខ្លួនរួចជាស្រេចដើម្បីទៅចូលរួមបោះឆ្នោតនាពេលខាងមុខ

2023/06/30 01:10:30 am        97

តាកែវ ៖ បងប្អូនប្រជាពលរដ្ឋ រស់នៅភូមិក្រំាងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានត្រៀមខ្លួន និងឯកសាររួច ជាស្រេចដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ខណៈពួកគាត់នឹងបោះជូនដល់គណបក្សណាដែលដឹកនាំឲ្យប្រទេស មានសុខសន្តិភាព និងការអភិវឌ្ឍប្រទេសដូចសព្វថ្ងៃនេះ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTVបងប្អូនប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា ក្នុងនាមពួកគាត់​ជាប្រជាជនខ្មែរ ពួកគាត់នឹងបំពេញកតព្វកិច្ចជាពលរដ្ឋល្អនឹងទៅចូលរួមបោះឆ្នោត ដោយមិនស្តាប់តាមការញុះញង់​អុចអាលរបស់ក្រុមទុច្ចរិតណានោះទេ ហើយពួកគាត់អះអាងទៀតថា នឹងបោះ ឆ្នោតជូនដល់គណបក្ស​ប្រជាជនកម្ពុជា ពីព្រោះគណបក្សនេះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំឲ្យប្រទេស​មានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់នោះ។

​បងប្អូនប្រជាពលរដ្ឋទាំងនោះបានលើកឡើងទៀតថា ការដែលពួកគាត់បោះឆ្នោតជូនដល់គណ បក្សប្រជាជនកម្ពុជា គឺដោយសារតែគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសធ្វើឲ្យពួកគាត់ផ្លាស់ប្តូរពី ការដើរមកមានម៉ូតូឡានជិះ ពីផ្លូវហុយមកជាផ្លូវបេតុង និងកៅស៊ូ ពីពេទ្យតាមផ្ទះមកមានមណ្ឌលសុខភាព និងមន្ទីរពេទ្យ។ ជាងនេះទៅទៀតនោះគឺបានដឹកនាំប្រទេសមានការអភិវឌ្ឍជាបន្តបន្ទាប់ ជាក់ស្តែងដូចស្រុកបាទីនេះតែម្តង មានរោងកាន់តែច្រើនឡើងៗដើម្បីផ្តល់ការងារដល់បងប្អូនកូនចៅរបស់ពួកគាត់បានធ្វើជាប្រចាំនោះ។

បងប្អូនប្រជាពលរដ្ឋទាំងនោះបានលើកឡើងទៀតថា តាមការមើលឃើញរបស់ពួកគាត់ ក្នុងរយៈពេលជាង៤០ឆ្នាំ​មកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាករាប់មិនអស់ រហូតសម្រេចបានសមិទ្ធិជាប្រវត្តិសាស្ត្រ។ ពួកគាត់បន្តទៀតថា បច្ចុប្បន្នកម្ពុជាមានសន្តិភាពពេញលេញ មានការអភិវឌ្ឍគ្រប់វិស័យ ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងអភិវឌ្ឍឥតឈប់ឈរ ហើយបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិរាល់កិច្ចការក្នុងតំបន់ និងអន្តរជាតិផងដែរ។

 តាមរយៈកិច្ចសម្ភាសន៍នោះដែរបងប្អូនប្រជាពលរដ្ឋ រស់នៅភូមិឃុំខាងលើនេះ ក៏បានថ្លែងកោត សរសើរ និងអគុណចំពោះក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលមានការដឹកនាំដោយឯកឧត្តម គី តិច ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រាំងធ្នង់ និងឯកឧត្តម ឈិត បូរ៉ាវុធ អនុប្រធានចុះសួរសុខទុក្ខដល់​បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះដោយផ្ទាល់ផងដែរ ហើយមិនតែប៉ុណ្ណោះក្រុមការងារក៏បានផ្តល់ ថវិកាព្យាបាលជំងឺប្រជាពលរដ្ឋ និងឧបត្ថម្ភថវិកាសម្រាប់ជួសជុលផ្លូវ និងបង្កើនបរិយាកាសសប្បាយជូន ដល់បងប្អូនប្រជាពលរដ្ឋនៅឃុំក្រាំងធ្នង់ទាំងមូលផងដែរ៕ អត្ថបទ៖ បាន ចក់​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm