ឯកឧត្តម ម៉ម ប៊ុនហេង ស្នើដល់ថ្នាក់ដឹកនាំ មន្រី្តសុខាភិបាលរាជធានី-ខេត្ត ខិតខំទប់ស្កាត់នឹងជំងឺឆ្លងនានា

2023/06/30 01:27:55 am        197

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានស្នើដល់មន្រី្តសុខាភិបាល​រាជធានី-ខេត្ត​ទាំងអស់ ខិតខំទប់ស្កាត់ នឹងជំងឺឆ្លងនានា និងចុះអប់រំសុខភាពដល់មូលដ្ឋាន​រស់នៅរបស់​ប្រជាពលរដ្ឋបន្ថែមទៀត។

​ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល យ៉ាងដូច្នេះក្នុងពិធីប្រគល់​ប័ណ្ណ​សរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យ​មិត្តភាពកម្ពុជា-ចិន និងមនី្ទរពេទ្យកុមារជាតិ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

ឯកឧត្តម រដ្ឋមន្រី្ត បានលើកឡើងទៀតថា មន្រី្តសុខាភិបាល ក៏ដូចជាគ្រូពេទ្យរាជធានី-ខេត្តទាំងអស់ ត្រូវខិតខំទប់​ស្កាត់ នឹងជំងឺឆ្លងនានា ពិសេសតាមដានជំងឺគ្រុនឈាម ជំងឺផ្តាសាយបក្សីH5N1 និងអប់រំប្រជាពលរដ្ឋអំពីការ​ទុកដាក់ចំណីអាហារ ការបំបៅកូនដោយទឹកដោះម្តាយ ករណីពុលស្រា។ ដូច្នេះសូមលើកទឹកចិត្តឲ្យបងប្អូនគ្រូពេទ្យទាំងអស់ ខិតខំអប់រំប្រជាពលរដ្ឋបន្ថែមទៀត ប៉ុន្ដែករណីជំងឺអេដស៍ក៏​កក្រើកឡើងវិញ។ ដូចនេះយើងត្រូវចុះអប់រំផ្សព្វផ្សាយវិធានការបង្ការ និងការប្រើប្រាស់ស្រោម​អនាម័យនេះជា​ការងារ​ដែលគ្រូពេទ្យទាំងអស់ ត្រូវរំលឹកឡើងវិញ និងស្របពេលដែលរាជរដ្ឋាភិបាល បានខិតខំកសាង​អគារមន្ទីរពេទ្យ មណ្ឌលសុខភាព និងសម្ពោធដាក់ឲ្យដំណើរការមន្ទីរពេទ្យ​ដែលបានសាងសង់រួចរាល់​ហើយផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក៏សូមសំដែងនូវការអបអរសាទរជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ដែលបានទទួលនូវការយកចិត្តទុកដាក់ និងលើកទឹកចិត្តពី​រាជរដ្ឋាភិបាល​ប្រគល់ប័ណ្ណសរសើរ នាពេលនេះ និងសូមពាំនាំនូវការសួរសុខទុក្ខ និងនឹករលឹកដ៏ខ្ពង់ខ្ពស់ពី​សំណាក់​សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម អគ្គនាយក និងអគ្គាធិការ នៃក្រសួង​សុខាភិបាល អស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យជាតិ​ទាំង៣ ដែលមានវត្តមាននៅទីនេះ។

ឯកឧត្តម រដ្ឋមន្រី្ត បានរំលឹកអំពីការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក ដែលប្រទេសកម្ពុជា ត្រូវបាន ពិភពលោកប្រសិទ្ធនាមថា “កម្ពុជា ជាប្រទេសតូច មានបេះដូងធំទូលាយ” ដោយបានគ្រប់គ្រង ឆ្លើយតប ការរាតត្បាតជំងឺកូវីដ-១៩ ដោយជោគជ័យ គឺពិតជាមានមោទនៈភាព ចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យ របស់សង្គមជាតិទាំងមូល រួមទាំងជនបរទេសទាំងអស់ ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយសមិទ្ធផល គួរឱ្យកត់សម្គាល់នេះកើតឡើង ក្រោមការដឹកនាំផ្ទាល់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំង សរុបរបស់ជាតិ និងមានការចូលរួមរបស់សង្គមជាតិទាំងមូល ដែលអាចឱ្យកម្ពុជាបើកដំណើរការឡើងវិញទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមតាំងពីខែវិច្ឆិកា ឆ្នាំ២០២១។ មេរៀនបទពិសោធន៍ទាំងអស់នេះ អាចឱ្យយើងយកឈ្នះលើសមរភូមិកូវីដ-១៩ តែរាជរដ្ឋាភិបាលនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ ព្រោះសង្គ្រាមកូវីដ-១៩ មិនទាន់ចប់នៅឡើយ៕ ដោយ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm