Liverpool សង្ឃឹម​ហក់​ចូល Top4 វិញ​ក្រោយយក​ឈ្នះ Manchester United

2021/05/14 06:18:06 pm        147

​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក​ហង្ស​ក្រហម Liverpool មាន​ក្តីសង្ឃឹម​ឡើងមក​កាន់ Top4 វិញ​ក្រោយ​ជ័យជំនះ​នៅ​ទឹកដី Old Trafford លើ Manchester United ៤-២ យប់មិញ​។ នេះ​ជា​ជ័យជំនះ​ដំបូង​របស់ Liverpool នៅ Old Trafford ក្រោម​ការដឹកនាំ​របស់​លោក Jurgen Klopp​។

​​Bruno Fernandes​ បើក​ការ​នាំមុខ​អោយ Manchester United មុន​នៅ​នាទី​ទី១០ តែ Diogo Jota តាម​ស្មើ​វិញ​នៅ​នាទី​ទី៣៤ មុនពេល​ដែល Liverpool នាំមុខ​លើកដំបូង​មុន​ចប់​វគ្គ​ទី១ នាទី​ទី៤៥+៣ ដោយ Roberto Firmino​។​ ​​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​ដដែល​ក៏​រកបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន​នៅ​ដើម​វគ្គ​ទី២ នាទី​ទី៤៧ មុនពេល​ដែល Marcus Rashford ​រកបាន​មួយ​គ្រាប់​តាម​ពីក្រោយ ៣-២ នៅ​នាទី​ទី៦៨​។ ​​Mohamed Salah គឺជា​អ្នក​ស៊ុត​ធានា​បី​ពិន្ទុ​អោយ Liverpool នៅ​នាទី​ទី៩០ ដែលជា​គ្រាប់​ទី ២១ របស់​ខ្សែប្រយុទ្ធ​អេ​ហ្ស៊ី​ប​រូបនេះ​រដូវ​កាល​នេះ​ស្មើ​ជាមួយ Harry Kane​។

​បី​ពិន្ទុ​នេះ​ធ្វើអោយ Liverpool មាន​ក្តីសង្ឃឹម​ដណ្តើម​កៅអី​ Top4 វិញ​ដោយ​ពេលនេះ​ឈរ​លេខ​៥ មាន ៦០ពិន្ទុដេញ​ពីក្រោយ​ក្រុម​លេខ៤ Chelsea ៤ពិន្ទុ​តែ Liverpool នៅសល់ ១ប្រកួត​​ក្នុង​ដៃ​។ ​​ចំណែក Manchester United នេះ​គឺជា​បរាជ័យ​ទី ៦ ក្នុង​ទឹកដី Old Trafford រដូវ​កាល​នេះ ​ស្របពេល​នៅ​ខាងក្រៅកីឡដ្ឋាន អ្នកគាំទ្រ​ជាថ្មីទៀត​បាន​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​ ប្រឆាំង​ការដឹក​នាំ​របស់​ម្ចាស់​ក្លិប​គ្រួសារ​ត្រកូល Glazer៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        35
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        166
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm