ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីក្នុងខេត្តពោធិ៍សាត់

2023/06/30 02:29:02 pm        474

ពោធិ៍សាត់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣​ នេះ បន្ដ អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបប្រមាណ ៦៨៦៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០ ក្នុងខេត្តពោធិ៍សាត់។

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖

សម្តេចតេជោ ហ៊ុន សែន បានប្រកាសជម្រើសយកអាខោនTiktok ណាដែលប្រើប្រាស់រូប និងឈ្មោះសម្តេច មានចំនួនអ្នកFollowsច្រើនជាងគេមកប្រើប្រាស់អាខោនTiktokផ្លូវការរបស់សម្តេចតែម្តង ខណៈដែលសម្តេចបានលុបអាខោន Facebookជាផ្លូវការ នៅរាត្រីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ក្រុមចង្រៃនៅក្រៅស្រុក ដែលសប្បាយអរ ចំពោះការលុបចោលអាខោនfacebookផ្លូវការរបស់សម្តេច ដោយសម្តេចខ្លួនឯងផ្ទាល់ ដោយសម្តេចបានព្រមានកាត់ផ្តាច់ទំនាក់ទំនងបណ្តាញសង្គមនេះនៅកម្ពុជាតែម្តង ប្រសិនបើពួកប្រឆាំងនៅផ្គើនព្រហើន ។ទោះជាយ៉ាងណា សម្តេចមិន ចង់ឲ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋឡើយ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋនាំគ្នា download អាខោន tiktok និងបណ្តាញសង្គមផ្សេងៗទៀត ប្រសិនបើមានការគំរាមកំហែង ឬចេតនាណាមួយ ពាក់ព័ន្ធផលលំបាក នៃការប្រើប្រាស់បណ្តាញសង្គមFacebook ដែលជាបណ្តាញមានហានិភ័យខ្ពស់ និងពិបាកក្នុងការគ្រប់គ្រង ការពារ ថែរក្សា។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដែលតែងមានភក្តីភាព ដោយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោតទាំងអស់ ឈ្នះភ្លូកទឹកភ្លូកដី។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវឱ្យរួមគ្នាខិតខំរក្សានូវសន្ដិភាព និងស្ថិរភាពនយោបាយ ដើម្បីបង្កើនការអភិវឌ្ឍ និងវិនិយោគនៅកម្ពុជា ស្របតាមគោលនយោបាយ រក្សាចាស់ បង្កើនថ្មីលើការទាក់ទាញវិនិយោគិនមកកាន់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា យោងតាមលទ្ធផលស្ទង់មតិគ្រប់ការបោះឆ្នោតទាំងអស់ មានស្ត្រីច្រើនជាងបុរស បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចជាប្រធានគណបក្ស។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាកំពុងដើរនៅលើផ្លូវត្រូវ ក្នុងការដឹកនាំប្រទេសជាតិ ជាពិសេសលើការអភិវឌ្ឍ និងការថែរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយ ខណៈសម្ដេចក៏បានជួលអ្នកជំនាញបរទេសធ្វើការសិក្សាជាសម្ងាត់ វិភាគលើការងារសំខាន់របស់កម្ពុជា និងស្វែងរកបញ្ហាមកធ្វើការដោះស្រាយផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យទូតកម្ពុជាទាំងអស់ ប្រចាំនៅតាមបណ្ដាប្រទេសផ្សេងៗ ត្រូវចេះធ្វើសេដ្ឋកិច្ច។ បើមិនចេះធ្វើ សេដ្ឋកិច្ច គឺមិនអនុញ្ញាតឱ្យធ្វើជាតំណាងរបស់កម្ពុជា ប្រចាំនៅតាមបណ្ដាប្រទេសទាំងឡើយ។

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យរួមគ្នាថែរក្សាសន្ដិភាពរបស់កម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ ដោយមិនទុកឱ្យអានុភាពប្រទេសណាមួយមកមកបំផ្លាញសន្ដិភាពរបស់កម្ពុជានោះទេ។សម្តេចបញ្ជាក់ថា «បើការពារសន្ដិភាពមិនបាន កុំនិយាយទៅដល់ការអភិវឌ្ឍ ប៉ុន្ដែគួរនិយាយពីការត្រៀមរបួស ត្រៀមស្លាប់ និងត្រៀមភ្លើងឆេះផ្ទះទៅវិញ»។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បញ្ហាបាតុកម្មទាមទារប្រាក់ខែ មិនមែនជារឿងព្រួយបារម្ភចំពោះកម្មករនិយោជិតទៀតនោះទេ ប៉ុន្ដែអ្វីដែលត្រូវគិតគូគឺរដ្ឋបាលក្នុងរោងចក្រ និងអាជ្ញាធរត្រូវគោរពសិទ្ធិកម្មករ។«បើសិនមានបញ្ហាអ្វីកើតឡើងផ្នែករដ្ឋបាល និងអាជ្ញាធរត្រូវរួមគ្នាដោះស្រាយឱ្យបានឆាប់កុំទៅពឹងពាក់សហជីពឱ្យសោះ»។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ឆ្នាំនេះរាជរដ្ឋាភិបាលនឹងចាត់តាំងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដ៏ធំនៅទីក្រុងភ្នំពេញ ក្រៅពីនេះក៏នឹងរៀបចំព្រះរាជពិធីបុណ្យឯករាជ្យជាតិដ៏ធំផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងណរគុណដល់ម្ចាស់រោងចក្រដែលផ្ដល់ការងារដល់កម្មករកម្មការិនី មានពិការភាពចូលធ្វើការហើយផ្ដល់ការអនុគ្រោះឱ្យចេញពីធ្វើការមុនម៉ោងដូចស្រ្ដីមានផ្ទៃពោះថែមទៀត។ ខណៈរាជដ្ឋាភិបាលបានលើកទឹកចិត្តដល់រោងចក្រសហគ្រាស និងក្រុមហ៊ុនផ្ដល់ការងារដល់ជនមានពិការភាពចំនួន ២ ភាគរយនៃចំនួនកម្មករនិយោជិតសរុបទាំអស់។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចបានចុះហត្ថលេខាលើអនុក្រឹត្យរួចហើយ ចំពោះការដំឡើងការឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្ដីមានផ្ទៃពោះ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់បន្ថែមទៀតជូនស្រ្ដីមានផ្ទៃពោះ និងកូនមានអាយុ ២ ឆ្នាំ ដែលនេះជាគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋជាស្រ្ដី។

សម្តេចតេជោ ហ៊ុន សែន៖«ខ្ញុំសូមបញ្ជាក់ខ្ញុំមិនឱ្យប្រទេសកម្ពុជាខូចខាតដោយសារកូនខ្ញុំទេ ប៉ុន្ដែខ្ញុំនឹងឱ្យកូនខ្ញុំធ្វើការអភិវឌ្ឍកម្ពុជាលើសខ្ញុំ»។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើមាននរណាបង្កើតគណនីហ្វេសប៊ុកដាក់ឈ្មោះសម្ដេច គឺជាគណនីក្លែងក្លាយទាំងអស់ ខណៈសម្ដេចបានសម្រេចលុបចោលគណនីហ្វេសប៊ុក ឈប់ប្រើប្រាស់ជាផ្លូវការតាំងពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣នេះ។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm