ឯកឧត្តមនេត សាវឿន អំពាវនាវអាជ្ញាធរ និងលោកគ្រូអ្នកគ្រូបន្តអប់រំសិស្សានុសិស្សអំពីផលប៉ះពាល់គ្រឿងញៀន

2023/06/30 10:25:28 pm        171

ព្រៃវែង៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋមសិក្សា នេត សាវឿន មានជ័យ នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នាថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច បានណែនាំ​ដល់អាជ្ញាធរ និងលោកគ្រូ អ្នកគ្រូបន្តអប់រំ ​ដល់សិស្សានុសិស្សឲ្យបានជាប្រចាំទាក់ទង​និង​ផលប៉ះពាល់គ្រឿងញៀន ​ខណៈគ្រឿងញៀន​នេះនឹងនាំឲ្យ មានហានិភ័យខ្ពស់ចំពោះអនាគត​យុវជន និងសង្គមជាតិ។

ឯកឧត្តម បានថ្លែងថា«ក្នុងនាំអាណាព្យាបាល ត្រូវសហការគ្នាឲ្យបានល្អជាមួយ អាជ្ញាធរ កម្លាំង​មានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ ដោយអប់រំពន្យល់ណែនាំដល់សិស្សានុសិស្ស អំពីផលប៉ះពាល់​ដោយសារគ្រឿងញៀន យល់ដឹងអំពីល្បិចនៃការញុះញង់អូសទាញរបស់ជនខិលខូច ជៀសវាង​ធ្លាក់ចូល​អន្ទាក់គ្រឿងញៀន ហើយយុវជនផ្ទាល់ត្រូវនិយាយថាទេចំពោះគ្រឿងញៀន​កុំចង់ដឹងកុំចង់សាក និងកុំពាក់ព័ន្ធទាំងអស់»។

ដោយឡែក ពាក់ព័ន្ធការងារចរាចរណ៍វិញ ឯកឧត្តម នេត សាវឿន ក៏មិនភ្លេចណែនាំដល់​សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយ​បើកបរ​ត្រូវប្រកាន់ស្ដាំ ​ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ​ហើយបើកបររថយន្ដត្រូវពាក់ខ្សែក្រវាត់ ហើយនិង​មិនត្រូវ​បើកបរហួសល្បឿនកំណត់។ សម្រាប់អាណាព្យាបាល ត្រូវចូលរួមជួយអប់រំកូនចៅ​របស់ខ្លួនមុនចេញពីផ្ទះ​ ឬសាលារៀនត្រូវក្រើនរំលឹកជាប្រចាំឲ្យគោរពច្បាប់ចរាចរណ៍នេះផងដែរ ខណៈចរាណ៍​នេះបានស្លាប់មនុស្សក្នុងមួយថ្ងៃៗជា ​មធ្យមពី៤ទៅ៥នាក់។

ក្នុងឱកាសឱកាសនោះដែរ ​ឯកឧត្តម នេត សាវឿន ក្នុងនាមអគ្គស្នងការនគរបាលជាតិ បានជំរុញ​ក៏ដូចជា​ដាក់ចេញនូវបទបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាការពារ ត្រូវរួមគ្នាបន្ដខិតខំអនុវត្ដនូវ​គោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល​ឲ្យកាន់​តែមានប្រសិទ្ធភាពបន្ថែមទៀត ​សំដៅរក្សាសន្ដិសុខ ​សណ្ដាប់ធ្នាប់​ លុបបំបាត់ក្មេងទំនើង និងទប់ស្កាត់បទល្មើសនានា។ មួយវិញទៀត នៅពេលដល់ម៉ោងសិស្សានុសិស្សចេញពីរៀន ត្រូវជួយសម្រួលចរាចរណ៍ឲ្យបានល្អនៅតាមសាលារៀនផងដែរ៕អត្ថបទ៖ បានចក់ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        144
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        124
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm