សមាជិកណាតូមានកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដើម្បីបន្តអាណត្តិរបស់លោក Stoltenberg ១ឆ្នាំទៀត

2023/06/30 11:28:08 pm        140

មន្ត្រីអាមេរិកមួយរូប បានបង្ហើបឲ្យដឹងថា សមាជិកអង្គការណាតូ (NATO) បានឈានដល់កិច្ចព្រមព្រៀងជាបណ្តោះអាសន្ន ដើម្បីស្នើឲ្យអគ្គលេខាធិការលោក Jens Stoltenberg បន្តធ្វើ​ជា​ប្រធាននៃសម្ព័ន្ធភាពយោធាឆ្លងអាត្លង់ទិក ខាងជើងដែលមានសមាជិកចំនួន ៣១ប្រទេសនេះ សម្រាប់រយៈពេលមួយឆ្នាំទៀត។

មន្ត្រីដែលមិនត្រូវបានអនុញ្ញាតឲ្យធ្វើអត្ថាធិប្បាយជាសាធារណៈ និងបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា ការសម្រេចចិត្តនៅតែត្រូវការរៀមចំបញ្ច​ប់​ដោយ​សមាជិក​​របស់​សម្ព័ន្ធភាព។

មន្ត្រីរូបនោះ​បាននិយាយទៀតថា ការសម្រេចដែលមានការរំពឹងទុកយ៉ាងខ្លាំង ក្នុងការស្នើសុំជាផ្លូវ​ការឲ្យលោក Stoltenberg បន្តកាន់តំណែងរបស់លោកសម្រាប់រយ:មួយឆ្នាំទៀតនោះ ត្រូវ​បាន​គេរំពឹងថា នឹងកើតឡើងក្នុងពេលឆាប់ៗនេះ។

សមាជិកណាតូគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន នៅទីក្រុងវីលនីញូស ប្រទេសលីទុយអានី នៅថ្ងៃទី ១១-១២ ខែកក្កដា ហើយមន្ត្រីរូបនោះ បានបន្ថែមទៀតថា ប្រធានា​ធិប​តី​​អា​មេរិក លោក Joe Biden បានប្រាប់លោក Stoltenberg ក្នុងអំឡុងការជួបថ្មីៗនេះរបស់មេដឹកនាំទាំង២ នៅឯសេតវិមានថា ច្បាស់ណាស់ថា នឹងមិនមានការស្របមតិគ្នា​ក្នុងរយៈ​ពេលដ៏ខ្លីក្នុង​រង្វង់​សម្ព័ន្ធមិត្តណាតូលើការជ្រើសរើសមេដឹកនាំអចិន្ត្រៃយ៍ថ្មីនោះឡើយ។

លោក Stoltenberg ដែលជាអតីតនាយករដ្ឋមន្ត្រីប្រទេសន័រវែស បានធ្វើជាមន្ត្រីស៊ីវិលជាន់ខ្ពស់របស់អង្គការណាតូ ចាប់តាំងពីឆ្នាំ២០១៤។ ការបំពេញតួនាទីរបស់លោក គ្រោងនឹង​បញ្ចប់ កាលពីឆ្នាំមុន ប៉ុន្តែត្រូវបានបន្តជាលើកទី២ ដើម្បីបន្តអនុវត្តការគ្រប់គ្រងទៀត បន្ទាប់ពីមានការលុកលុយទាំងស្រុងរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ​២០២២៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        8
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        77
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm