ក្រុម​ប្រឹក្សា​សន្តិសុខ UN ​នឹង​ជួប​ប្រជុំ​គ្នា​ជា​ថ្មី​ទៀត​ស្ដីពី​អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន បន្ទាប់ពី​អាមេរិក​រារាំង

2021/05/14 01:10:59 pm        340

​UN៖ ក្រុម​អ្នកការទូត​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជា​ជាតិ​នឹង​រៀបចំ​ជំនួប​តាម Video នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ ដើម្បី​ដោះស្រាយ​អំពើ​ហិង្សា​ដែល​កំពុង​ឡើង​កម្ដៅ​រវាង​អ៊ីស្រាអែល និង​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន។

​ប្រភព​ដដែល​បាន​និយាយ​ថា ​សហរដ្ឋអាមេរិក​ដែល​បាន​រារាំង​ជំនួប​ ដែល​ដើមឡើយ​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សុក្រ​នេះ និង​បាន​ស្នើ​ឲ្យ​មាន​ជំនួប​នៅ​ដើម​សប្ដាហ៍​ក្រោយ បាន​ព្រមព្រៀង​ឲ្យ​មាន​សម័យ​ប្រជុំ​ដែល​ស្នើ​ដោយ​ប្រទេស​ទុយ​នី​ស៊ី, ន័​រ​វែ​ស និង​ចិន​នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ​វិញ​។​ ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា ខ្លួន​ចង់​បាន​ការ​ផ្ដល់​ពេលវេលា​សម្រាប់​ផ្នែក​ការទូត។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោក Antony Blinken ដែល​ត្រូវ​បាន​សួរ​ពី​ការ​លុប​ចោល​សម័យប្រជុំ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​និយាយ​ថា ​សហរដ្ឋអាមេរិក​មិនបាន​រារាំង​ជំនួប​ទេ តែ​ចង់​ឲ្យ​លើក​ទៅ​ធ្វើ​នៅ​ពេល​ក្រោយ​។ ​លោក Blinken បាន​ប្រាប់​ក្រុម​អ្នក​យក​សារ​ព័ត៌​មាននៅ​ក្នុង​ទីក្រុង Washington ​ថា យើង​មិន​ចង្អៀតចង្អល់ ហើយក៏​គាំទ្រ​ឲ្យ​បើក​កិច្ចពិភាក្សា​ដោយ​ចំហ ​នៅ​ឯ​អង្គការ​សហប្រជាជាតិ​ដែរ​។

​ប៉ុន្តែ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden ក៏បាន​បង្ហាញ​ក្ដី​បារម្ភ​ផង​ដែរ​ជុំវិញ​ការ​ស្លាប់ ​និង​របួស​ជន​ស៊ីវិល ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ជំរុញ​ឲ្យ​អ៊ីស្រាអែល ​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នៅ​ក្នុង​ទី​ក្រុង Jerusalem ជា​មូលហេតុ​ជំរុញ​ឲ្យ​មាន​ជម្លោះ​ផ្ទុះឡើង​ភ្លាមៗ​។ ​យោធា​អ៊ីស្រាអែល​បាន​និយាយនៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ការ​វាយ​ប្រហារ​ពី​លើ​អាកាស ​និង​លើ​ដី​គោក​កំពុង​សម្រុក​ខ្លាំង​ លើ​តំបន់​ព័ទ្ធជុំវិញ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ាស់។ ជា​ការ​ឆ្លើយតប ​គ្រាប់​រ៉ូ​កែ​ត​ជា​ច្រើន​ក៏​ត្រូវ​បាន​បាញ់​ចេញ​ពី​តំបន់​ហ្គា​ហ្សា​ផង​ដែរ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        329
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        305
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm