អាមេរិកយល់ព្រមលក់គ្រាប់រំសេវ និងគ្រឿងបន្លាស់ផ្សេងៗទៀតឲ្យកោះតៃវ៉ាន់

2023/07/01 12:49:40 am        296

សហរដ្ឋអាមេរិកបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមិថុនា) ថា ខ្លួនបានគ្រោងលក់គ្រាប់រំសេវ និងគ្រឿងបន្លាស់ផ្សេងៗទៀត ក្នុងទំហំទឹកប្រាក់ចំនួន ៤៤០លានដុល្លារ​ឲ្យទៅ​កោះតៃវ៉ាន់ ដែលជាកិច្ចប្រឹងប្រែងចុងក្រោយបំផុតរបស់ខ្លួន ក្នុងការជំរុញដល់ការការពារដីកោះស្វ័យគ្រប់គ្រងនេះ ខណៈដែលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយប្រទេសចិន។

តែការលក់នេះមានទំហំដូចជាតូច ហើយមិនបានពង្រីកទំហំគ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់ទេ ប៉ុន្តែវាបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងចិន​បោះ​ជំហានយ៉ាងប្រយ័ត្នប្រយែង ដើម្បីរក្សាស្ថិរភាពទំនាក់ទំនងដ៏រង្គោះរង្គើរបស់ប្រទេសមហាអំណាចទាំង២។

នៅក្នុង​ការជូនដំណឹងទៅសភា ក្រសួងការបរទេសអាមេរិក បាននិយាយថា នឹងមានការលក់គ្រាប់រំសេវទំហំ ៣០មីលីម៉ែត្រ និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀតក្នុងចំនួនទឹកប្រាក់ ៣៣២,២​លានដុល្លារទៅឲ្យកោះតៃវ៉ាន់ និង ១០៨លានដុល្លារ ជាសម្ភារៈគ្រឿងបន្លាស់ និងជួសជុល សម្រាប់យានយន្ត និងសព្វាវុធ។

ក្រសួងបានរៀបរាប់ថា៖ «ការលក់នេះនឹងជួយឲ្យកោះតៃវ៉ាន់បន្តសមត្ថភាពការពារដ៏គួរឲ្យទុកចិត្ត ប៉ុន្តែនឹងមិនផ្លាស់ប្តូរតុល្យភាពយោធាជាមូលដ្ឋាននៅក្នុងតំបន់នោះទេ។ ការលក់នេះ នឹងជួយធ្វើឲ្យសន្តិសុខរបស់អ្នកទិញកាន់តែប្រសើរឡើង និងជួយក្នុងការរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា និងភាពរីកចម្រើនសេដ្ឋកិច្ច ក្នុងតំបន់»។

សភាមានសិទ្ធិបដិសេធការលក់នេះ ប៉ុន្តែទង្វើបែបនេះទំនងជាមិនកើតមាននោះទេ ដោយសមាជិកសភាបានជំរុញឲ្យសហរដ្ឋអាមេរិកបន្តទៅមុខ និងផ្តល់អាវុធ​ដោយផ្ទាល់​ដល់កោះ​តៃវ៉ាន់ ជាជាងអនុម័តសំណើទិញរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm