ករណីគ្រោះថ្នាក់ចរាចរណ៍របស់កម្មករ នៅតែជាកង្វល់របស់អង្គការសង្គមស៊ីវិល

2023/07/01 12:57:08 am        114

ភ្នំពេញ៖ អង្គការសង្គមស៊ីវិល បានបង្ហាញក្តីកង្វល់ចំពោះការធ្វើដំណើរទៅមកបំពេញការងាររបស់កម្មករនិយោជិត ខណៈអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាប្រមាណជាង ២០ %គឺជាកម្មករនិយោជិត ដែលក្នុងនោះមួយភាគធំគឺជាស្រ្តី។

លោក គឹម បញ្ញា នាយកអង្គការមូលនិធីបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​​គ្រូបង្គោលលើកទី២ ស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់កម្មករនិយោជិត​ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង កាលពីរសៀលថ្ងៃទី២៩ មិថុនា ឆ្នាំ២០២៣កន្លងទៅ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ នៅប្រទេសកម្ពុជាមានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និង​ផលិតស្បែកជើងប្រមាណជាង ៧០ម៉ឺន ដែលប្រថុយប្រថាន​អាយុជីវិត​ខ្លួននឹងហានិភ័យ​ពេលធ្វើដំណើរ​ទៅមក​កន្លែងការងារនៅលើផ្លូវដែលមានចរាចរណ៍កកស្ទះ និងប្រឈមនឹងគ្រោះថ្នាក់​ផ្សេងៗដើម្បីរក​ចំណូលផ្គត់ផ្គង់​ដល់គ្រួសារ។

លោកសង្ឃឹមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ ជនបង្គោលសុវត្ថិភាពចរាចរណ៍ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាល នឹងបង្កើនចំណេះដឹងអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ ជំនាញសម្របសម្រួល និងមានសមត្ថភាពធ្វើការ​ផ្សព្វផ្សាយអប់រំបណ្តុះបណ្តាល និងចែករំលែកបន្តយ៉ាងសកម្ម និងទូលំទំលាយដល់​កម្មករនិយោជិត​នៅតាម​សាមីរោងចក្រ។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងជាប្រធានក្រុមការងារ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត បានជំរុញ និងលើកទឹកចិត្តដល់​គ្រូបង្គោលដែល​ចូលរួម​នាឱកាសនេះ ត្រូវបន្ដយកចិត្តទុកដាក់ និងចែករំលែកចំណេះដឹងដែលទទួលបានដល់អ្នកបើកបរ ក៏ដូចជាកម្មករ​និយោជិតឱ្យចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់សុវត្ថិភាព​ចរាចរណ៍លើម​ធ្យោបាយធ្វើ​ដំណើរ​របស់កម្មករនិយោជិតតាមគ្រប់រូបភាព ចូលរួមកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៍ឱ្យធ្លាក់​មកនៅកម្រិត​ទាបបំផុត។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោលស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់​កម្មករ​និយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង” មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ និង២៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងបង្កើនសមត្ថភាពគ្រូបង្គោល ដើម្បីអាចបង្រៀនបន្ត និងចែករំលែក​ចំណេះដឹង​នេះ ដល់កម្មករនិយោជិត និងអ្នកបើកបរនៅក្នុងរោងចក្រសំដៅដល់ការលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើ ដំណើរទៅ​មករបស់កម្មករនិយោជិត។ វគ្គបណ្តុះបណ្តាលនេះដែរ គឺជាផ្នែកមួយនៃកម្មវិធី “បង្ការ និងបង្កើនការចូលរួម” ក្រោម​ការ​គាំទ្រថវិកាពី ក្រុមហ៊ុនសាជីវកម្ម វីអេហ្វ (VF Corporation) ដែលចាប់ផ្ដើមពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ នឹងត្រូវ​បាន​អនុវត្តជាបន្តបន្ទាប់នៅរោងចក្រចំនួន១៣ ដែលមានអ្នកទទួលផលជាកម្មករនិយោជិត និងអ្នកបើកបរ​ប្រមាណ ៥៧ ០០០នាក់ នៅខេត្ត និងរាជធានីចំនួន ៦៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm