ចំនួន​អ្នក​ស្លាប់​ក្នុង​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​កើន​ឡើង​​ដល់ ៣០​នាក់

2021/04/27 09:59:58 am        23

ឥណ្ឌូណេស៊ី​៖ ទីភ្នាក់ងារ​សម្រាល​គ្រោះ​មហន្តរាយ​ជាតិ (BNBP) បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា ​នៅ​ក្នុង​ខេត្ត​ម៉ា​លូ​គូរបស់​ប្រទេស​ឥណ្ឌូណេស៊ីភាគ​ខាងកើត ​បាន​កើន​ឡើង​ដល់ ៣០​នាក់ ហើយ​មនុស្ស​រាប់​សែន​នាក់​នៅតែ​ស្ថិត​នៅ​ក្នុង​ជម្រក​ជម្លៀស​ខ្លួន​នៅឡើយ។

​ការ​រញ្ជួយ​ដី​ដែល​មាន​កម្លាំង ៦.៥​រ៉ិ​ច​ទ័​របា​ន​វាយប្រហារ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​ ដែល​បាន​បំផ្លាញ​លំនៅឋាន​រាប់​រយ​ខ្នង​ និង​អគារ​សាធារណៈ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​រាប់​សិប​កន្លែង រួម​ទាំង​ស្ពាន​សំខាន់​មួយ​នៅ​ទីក្រុង​អាំ​ប៊ុន ​(Ambon)។​ ក្រុម​មន្ត្រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ដាក់​ចំនួន​អ្នក​បាត់បង់​ជីវិត​កើន​ដល់​ទៅ ២០​នាក់​។ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​បាត់បង់​ជីវិត​ដោយសារ​ថ្ម​ធ្លាក់​លើ​។ ​អ្នក​នាំពាក្យ​របស់​ទីភ្នាក់ងារ​សម្រាល​គ្រោះ​មហន្តរាយ​ជាតិ (BNBP)​ លោក Agus Wibowo បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា​ មនុស្ស​ជាង ១៥០នាក់​បាន​រង​របួស​ ហើយ​ជាង ២០ម៉ឺន​នាក់​ទៀត​កំពុង​ស្នាក់​នៅ ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​នៅឡើយ​។

​អ្នក​ដែល​លំនៅឋាន​របស់​ពួកគេ​ត្រូវ​បាន​បំផ្លាញ បាន​ដំឡើង​តង់​ធ្វើជា​ជម្រក​នៅ​ជិត​មន្ទីរពេទ្យ​ ឬ​ទីធ្លា​សាលារៀន​។​ ប្រជាជន​ដែល​រស់នៅ​ក្បែរ​មហាសមុទ្រ​ បាន​ជម្លៀស​ខ្លួន​ទៅកាន់​ទី​ខ្ពស់ ​បន្ទាប់ពី​ការ​រញ្ជួយ​នេះ​ដោយ​ខ្លាច​រលក​យក្ស​ស៊ូណាមិ​ ទោះបីជា​អាជ្ញាធរ​បាន​ច្រានចោល​លទ្ធភាព ​នៃ​រលក​យក្ស​ក៏ដោយ​៕

អត្ថបទ៖ សុខ​មាន

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        15
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        227
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm