សមាជិកបក្សប្រជាជនជិត៣ម៉ឺននាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូង នៅទូទាំងខេត្តក្រចេះ

2023/07/01 08:04:53 pm        215

សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា ជាង២ម៉ឺននាក់ បានចូលរួម​បើកយុទ្ធនាការ​ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ក្នុងថ្ងៃដំបូង នៅទូទាំងខេត្តក្រចេះ ។

ឯកឧត្តម ព្រំ សុខា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន ប្រធាន​គណបក្សប្រជាជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១ ខែកក្កដា នេះ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៃការ​បោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្ត នីតិកាលទី៧ ។

សមាជិក សមាជិកាទាំងអស់ បានជួបជុំគ្នានៅបរិវេណមន្ទីរវប្បធម៌ វិចិត្រ និងសិល្បៈ ខេត្តក្រុងក្រ ចេះ ដើម្បីស្តាប់សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មុនពេល​បើកយុទ្ធនាការដង្ហែក្បួន ខណៈនៅតាមបណ្តាស្រុកផ្សេងទៀត ក៏បានរៀបចំពិធីនេះផងដែរ ដោយ​មានអ្នកចូលរួមយ៉ាងច្រើនកុះករ ។

ឯកឧត្តម វ៉ា ថន ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ បានមានប្រសាសន៍ថា ថ្ងៃនេះ សមាជិក​គណបក្យប្រជាជនកម្ពុជាទាំង៧ក្រុង-ស្រុកទូទាំងខេត្តក្រចេះ ចំនួនជិតបីម៉ឺននាក់ បាន​ចេញដំណើររួមគ្នាក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ។ ការហែក្បូន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ថ្ងៃដំបូងនេះ បានប្រព្រឹត្តិទៅដោយរលូន និងយ៉ាងអធិកអធម ។

សម្រាប់ខេត្តក្រចេះ គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងដណ្ដើមសន្លឹកឆ្នោត មាន​ចំនួន ១១គណបក្ស ។ ក្រៅពីក្បួនដង្ហែឃោសនា របស់គណបក្សប្រជាជនកម្ពុជា គឺពុំទាន់ មានគណបក្សនយោបាយផ្សេងៗទៀត ធ្វើសកម្មភាពដង្ហែក្បួនឃោសនាបោះឆ្នោតនៅឡើយទេ ៕ អត្ថបទ៖ សេង ម័រ

 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        208
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        184
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm