សមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ជាង ២ម៉ឺននាក់ចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោត

2023/07/02 01:17:43 am        368

នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បាន​ដឹកនាំ​សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ជាង២ម៉ឺននាក់ ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាលទី៧ ។

ថ្លែងក្នុងពិធីនេះ សម្ដេច ស ខេង អំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមក្នុងការបោះឆ្នោតឱ្យបានច្រើនកុះករ និង​សូម​ចូលរួមគោរព អនុវត្តន៍ឱ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ នៃ​ការ​បោះឆ្នោត​ ដើម្បី​ធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ។

សម្ដេចក្រឡាហោម អំពាវនាវដល់អ្នកបោះឆ្នោតទាំងអស់ គឺអ្នកដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សូម​មេត្តា​អញ្ជើញ​ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងគូសសញ្ញា​ឱ្យ​បាន​ត្រឹម​ត្រូវ​​ ដើម្បី​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជនកម្ពុជាដែលមានលំដាប់លេខរៀងទី១៨ នៃសន្លឹកឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ជាមួយគ្នានេះ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានបង្ហាញអារម្មណ៍​សប្បាយ​រីករាយ​ដែល​បាន​ចូល​រួម​ក្នុង​យុទ្ធ​នាការឃោសនាបោះឆ្នោតនាថ្ងៃដំបូងនេះ ដោយក្នុងនោះពួកគេបានអះអាងថានៅកម្ពុជា មាន​តែ​គណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលមានសមត្ថភាពរក្សាសន្តិភាព និង​បន្ត​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

អ្នកគាំទ្របានបង្ហាញជំនឿយ៉ាងមុតមាំថា គណបក្សប្រជាជន​កម្ពុជា​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាលទី៧ ដើម្បីបន្តដឹកនាំ​មាគ៌ា​កម្ពុ​ជា​ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​រីក​ចម្រើន​ទៅ​មុខ​បន្ថែម​ទៀត​។

សូមបញ្ជាក់ថា កៅអីតំណាងរាស្រ្តនៅក្នុងខេត្តបាត់ដំបងមានចំនួន៨ អាសនៈ ក្នុងនោះ​គណបក្ស​នយោបាយ​ចំនួន​១៣បានចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោត ខណៈអ្នកមានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​ជាង​ ៦៦ម៉ឺននាក់៕ អត្ថបទ៖ នឿត សុភ័ក្ត្រ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        141
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        120
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm