Champions League វគ្គផ្ដាច់ព្រ័ត្រ​លើក​មក​ទឹកដី​ព័រទុយហ្កាល់​បើក​ឲ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ជាង ១ម៉ឺន​នាក់​

2021/05/14 01:35:35 pm        189

​បាល់ទាត់៖ ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ទីបំផុត​បានប្រកាស​ទីលាន​ប្រកួត​ផ្លូវការ​ហើយ​ចេញពី​ទីក្រុង Istanbul ប្រទេស​ទួរគី​មក​ទីក្រុង Porto ប្រទេស​ព័រទុយ​ហ្កាល់​​។ ​​សមាគម​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA បានសំរេច​ចិត្ត​ចុងក្រោយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ បន្ទាប់ពី​ការពិភាក្សា​ផ្លាស់​មក​ទឹកដី​អង់គ្លេស​បរាជ័យ​។

​​ក្រុម​អង់គ្លេស​ទាំងពីរ Manchester City និង Chelsea នឹងត្រូវ​ជួបគ្នា​នៅ​ថ្ងៃទី២៩ ខែឧសភា​នេះ​។ ​​រដ្ឋាភិបាល​អង់គ្លេស​ចុង​សប្តាហ៍​កន្លង​ទៅ បាន​ទទូច​អោយ​អ្នកគាំទ្រ​របស់ខ្លួនកុំ​ធ្វើដំណើរ​ទៅ​ទស្សនា​ដល់​ទឹកដី​ទួ​រ​គី​ ដោយ​ប្រទេសមួយ​នេះ​ត្រូវ​អង់គ្លេស​ចាត់ទុកជា​តំបន់​ក្រហម ​ខណៈ​កំពុង​ស្ថិតក្នុង​បិទ​ខ្ទប់​ដោយសារ​ការ​ផ្ទុះ​ឡើង ​នៃ​ការ​ឆ្លង​រាលដាល​មេរោគ Covid-19 សារជាថ្មី​។​

​​ការផ្លាស់ប្តូរ​មកកាន់​ទឹកដី Porto ក៏​មាន​ការ​ផ្លាស់ប្តូ​រកា​រ​អនុញ្ញាតឲ្យ​អ្នកគាំទ្រ​ចូល​ទស្សនា​រហូតដល់ ១២០០០នាក់​ផងដែរ បន្ទាប់ពី​គំរោង​ចាស់ UEFA អនុញ្ញាត​ត្រឹម ៨០០០នាក់​។​ ​​ដូច្នេះ​ពីរ​ឆ្នាំ​ជាប់​គ្នា​ហើយ​ដែល​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ត្រូវ​លើក​ពី​ទីក្រុង Istanbul ប្រទេស​ទួរគី និង​ជា​ពីរ​ឆ្នាំ​ជាប់​គ្នា​ដែរ​ដែល​ធ្វើ​នៅ​ទឹកដី​ព័រទុយហ្កាល់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        150
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        150
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm