សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកព្រះស្តេចជាង៣ពាន់នាក់ បានចូលរួមឃោសនាបោះឆ្នោត

2023/07/02 02:08:14 am        621

ព្រែវែង៖ សមាជិក-សមាជិកា ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្ដេច នៃគណបក្សប្រជាជនកម្ពុជា​ចំនួនជាង ៣៣០០នាក់ នៅថ្ងៃដំបូងនេះ បានបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដោយបានហែរក្បួនឃោសនាទៅកាន់ភូមិ-ឃុំ នៅក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង។

នៅថ្ងៃទី១ខែ កក្កដា ឆ្នាំ២០២៣នេះ និងជាថ្ងៃដំបូង នៃការបើកយុទ្ធនាការឃោសនារក​សំឡេង​ឆ្នោតរបស់គណបក្សនយោបាយផ្សេងៗ ក្នុងនោះសម្រាប់សមាជិក-សមាជិកា ប្រធាន-អនុក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្ដេច ​នៃគណបក្សប្រជាជនកម្ពុជា ចំនួនជាង ៣ ៣០០ នាក់ បានចូលរួមអបអរសាទរខួបលើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើក​យុទ្ធនាការ​ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ ដោយសមាជិក-សមាជិកា​គណបក្សប្រជាជនកម្ពុជាទាំងអស់ នៅស្រុកព្រះស្តេច បានយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ ប្រកប​ដោយសេចក្តីសប្បាយរីករាយ ​នូវសេចក្តីថ្លែងការណ៍រួមរបស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

បន្ទាប់ពីស្តាប់នូវប្រសាសន៍ដ៏ថ្លៃថ្លា ​របស់ប្រមុខនៃគណបក្សប្រជាជនកម្ពុជា​ ឯកឧត្តម ហ៊ី ប៉ាវី ប្រធាន​ក្រុមការងារថ្នាក់ជាតិចុះ ​ជួយស្រុកព្រះស្ដេច បានលើកឡើងអំពីគោលការណ៍​គន្លឹះ​មួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា ​និងបានប្រកាសរៀបចំក្បូនយុទ្ធនា ការឃោសនា​រកសំឡេងឆ្នោតនៅថ្ងៃដំបូងនេះ ។

ក្នុងនោះ ឯកឧត្តម ស្នើឲ្យសមាជិក-សមាជិការដែលចូលរួមទាំងអស់, នៅពេលចេញ ដំណើរហែរក្បូន សូមធ្វើដំណើរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ មានការយោគយល់ និង​ចេះអាព្យាស្រ័យគ្នាទៅវិញទៅមក ជាពិសេសការអនុវត្តឲ្យបានល្អ តាមសេចក្តីជូន​ដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​(គ.ជ.ប) ​ដើម្បីផ្តល់នូវបរិយាកាស សុខ​សុវត្ថិភាព គ្មានការ​បំភិតបំភ័យ​ ការ​គំរាមកំហែង និងគ្មានហិង្សា​ ឬការរំខានអុកឡុក និង​ការរំខានដល់ការហែរក្បូនជាដើម។

ជុំវិញការហែរក្បូននេះដែរ, សមាជិក-សមាជិកា ប្រធាន-អនុក្រុមការងារថ្នាក់ជាតិ​ចុះជួយ​ស្រុកព្រះស្ដេច នៃគណបក្សប្រជាជនកម្ពុជាទាំងអស់ បាន​ចេញ​ហែក្បូនឃោសនា​រក​សំឡេងឆ្នោតទៅកាន់តាមបណ្តាភូមិជាច្រើន ​នៃឃុំចំនួន ១១ នៅក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ក្នុងនោះបន្ទាប់ពីការហែរចេញពីគណបក្សប្រជាជនកម្ពុជាស្រុក ផែននីមួយៗ ក៏បាន​បំបែកហែរ​ទៅកាន់ភូមិ-ឃុំរបស់ខ្លួន ​ដើម្បីឃោសនារកសំឡេងឆ្នោតបន្ត។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត (គ.ជ.ប) បានកំណត់ការចេញឃោសនា​បោះឆ្នោត​មានរយៈពេល ២១ថ្ងៃ ដោយចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងនោះ​គណបក្សនយោបាយ ​ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ ​គ.ជ.ប ចំនួន ១៨ មាន​សិទ្ធិធ្វើការ​ឃោសនា​រកសំឡេងឆ្នោត ​ដោយគោរពទៅតាមច្បាប់បទបញ្ជា ​និងនីតិវិធីនៃការបោះឆ្នោត សេចក្ដីណែនាំ ​ស្តីពីការឃោសនាបោះឆ្នោត ​ក្នុងស្មារតីទទួលខុសត្រូវ ​និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕អត្ថបទ៖ សុន រ៉ាឌី,


អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        132
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm