រថយន្តជាច្រើនគ្រឿង រងការដុតបំផ្លាញនៅតាមផ្លូវក្នុងសង្កាត់ Nanterre(ណង់ទែរ) ទីក្រុងប៉ារីស ប្រទេសបារាំង ពេលដែលកុបកម្មកាន់តែឡើងកម្តៅខ្លាំង ក្រោយការបាញ់សម្លាប់ក្មេងប្រុសម្នាក់ដោយមន្រ្តីនគរបាល អំឡុងពេលឈប់ភ្លើងស្តុប ។
រថយន្តជាច្រើនគ្រឿង ត្រូវបានគេមើលឃើញឆាបឆេះនៅតាមផ្លូវក្នុងសង្កាត់ Nanterre ស្របពេលដែលក្រុមនគរបាលបង្ក្រាបកុបកម្មរាប់សិបនាក់ បានល្បាតនៅទីនោះ ។
សូមបញ្ជាក់ថា ភាពរំជើបរំជួល បានឆាបឆេះនៅទូទាំងប្រទេសបារាំង ដែលរួមទាំងនៅទីក្រុង Marseille, Lyon, Toulouse, Strasbourg និងទីក្រុង Lille ក៏ដូចជាទីក្រុងប៉ារីស ជាទីដែលក្មេងប្រុស Nahel M អាយុ ១៧ឆ្នាំ មានដើមកំណើតអាល់ហ្សេរី និងម៉ារ៉ុក ត្រូវបានបាញ់មន្រ្តីនគរបាលបាញ់សម្លាប់នៅសង្កាត់ Nanterre កាលពីថ្ងៃអង្គារ ។
ការស្លាប់របស់ក្មេងប្រុសម្នាក់នេះ ដែលត្រូវបានគេថតជាប់នៅក្នុងវីដេអូ បានធ្វើឲ្យមានការតវ៉ាយ៉ាងខ្លាំងដោយសហគមន៍ក្រីក្រ និងចម្រុះជាតិសាសន៍ ប្រឆាំងនឹងអំពើហិង្សា និងការប្រកាន់ជាតិសាសន៍របស់នគរបាលបារាំង ៕ អត្ថបទ៖ សារ៉ាត់

