នគរបាលបារាំងឃុំខ្លួនបាតុករជាង៣.០០០នាក់ ក្នុងការតវ៉ាក្រោយនគរបាលបាញ់សម្លាប់យុវជនម្នាក់

2023/07/03 04:16:48 pm        152

បារាំង៖ មនុស្សជាង៣.០០០នាក់ ត្រូវបានចាប់ឃុំខ្លួន នៅប្រទេសបារាំង ក្នុងការតវ៉ាដោយហិង្សាដែលបានបង្កឡើងដោយការបាញ់សម្លាប់យុវជនម្នាក់ពីសំណាក់នគរបាល។  

យុវជនវ័យ១៧ឆ្នាំ រូបនេះ ត្រូវបានបាញ់សម្លាប់អំឡុងការឈប់ត្រួតពិនិត្យចរាចរណ៍ ក្នុងទីប្រជុំជន    ណង់ទែរ (Nanterre) ជាយក្រុងប៉ារីស កាលពីថ្ងៃអង្គារសប្ដាហ៍មុន។  

រដ្ឋាភិបាលបារាំង បានបញ្ជូនក្រុមមន្ត្រីនគរបាល និងកងកម្លាំងផ្សេងទៀត ចំនួន៤៥.០០០នាក់ ទៅកាន់ដងផ្លូវនានា ខណៈក្រុមបាតុករបានដុតរថយន្ត និងអគារជាច្រើន។  

សារព័ត៌មានក្នុងស្រុក បាននិយាយថា យុវជនដែលត្រូវបានបាញ់សម្លាប់ គឺជាកូនកាត់មានដើមកំណើតអាហ្វ្រិកខាងជើង។ 

អ្នកនាំពាក្យសម្រាប់ឧត្ដមស្នងការឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីចុងសប្ដាហ៍ថា នេះគឺជាពេលវេលាដ៏លំបាកបំផុតសម្រាប់ប្រទេសបារាំងដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរនៃការ ប្រកាន់ពូជសាសន៍ និងការរើសអើងនៅក្នុងការអនុវត្តន៍ច្បាប់។ 

រដ្ឋាភិបាលបារាំងបាននិយាយក្នុងការឆ្លើយតបចំពោះការចោទប្រកាន់ណាមួយ នៃការប្រកាន់ពូជសាសន៍និងការរើសអើងជាប្រព័ន្ធដោយនគរបាលក្នុងប្រទេសបារាំង ថាជារឿងគ្មានមូលដ្ឋានទាល់តែសោះ។ 

ភាពរំជើបរំជួលនេះ កំពុងបង្កជាឧបសគ្គសម្រាប់ផ្នែកការទូតរបស់បារាំង។ លោកប្រធានាធិបតី Emmanuel Macron បានផ្អាកដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលបានគ្រោងពីថ្ងៃអាទិត្យដល់ថ្ងៃអង្គារ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm