កីឡាករ​ស្វីស Gino Maeder​ ឈ្នះ​ដំណាក់កាល​ទី ៦ ប្រណាំង​កង់ Giro d’Italia

2021/05/14 02:17:39 pm        102

​​ប្រណាំង​កង់៖ ​កីឡាករ​​ស្វីស Gino Maeder ​បាន​ប្រជែង​ឈ្នះ​ការ​ប្រកួត​ប្រណាំង​កង់ Grand Tour, Giro d’Italia​ ដំណាក់កាល​ទី ៦ ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។ ដំណាក់កាល​ទី ៦ ដែល​មាន​ចម្ងាយ​ផ្លូវ ១៦០​គីឡូម៉ែត្រ មានការ​រំខាន​ដោយសារ​ភ្លៀង​ធ្លាក់​ជោគ​ជាំ​នៅ​ចំណុច​ជាង ៣​គីឡូម៉ែត្រ​ឡើង​ភ្នំ​ចុងក្រោយ ​ខណៈ​កីឡាករ​របស់​ក្រុម Bahrain Victorious, Gino Maeder​ បាន​មក​ដល់​ទី​ព្រ័ត្រ​មុនគេ​ប្រើ​ពេល ៤ម៉ោង ១៧នាទី ៣២វិនាទី​។

​​Egan Bernal មក​ដល់​ទី​លំដាប់​ទី២ យឺត​ជាង​អ្នកឈ្នះ ១២វិនាទី ដូចគ្នា​នឹង​អ្នក​លេខ៣ Dan Martin​។​ ​​ដោយឡែក​ក្រោយ​ប្រកួត​បាន ៦ដំណាក់កាល​នេះ ​អ្នក​នាំមុខគេ​ក្នុង​តារាង​រួម​នៅ​ពេល​នេះ​គឺ​កីឡាករ​ហុង​គ្រី Attila Valter​ របស់​ក្រុម​ Groupama-FDJ ដោយមាន​វេលា​សរុប ២២ម៉ោង ១៧នាទី ៦វិនាទី​។ ​​អ្នក​លេខ២ គឺ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Remco Evenepoel​ របស់​ក្រុម Quick-Step យឺត​ជាង​អ្នក​នាំមុខ ១១វិនាទី និង​លេខ៣ កីឡាករ​កូ​ឡុំ​ប៊ី Egan Bernal របស់​ក្រុម Ineos Grenadiers យឺត​ជាង ១៦វិនាទី​។​ ​ដំណាក់កាល​ទី៧ ថ្ងៃ​សុក្រ​នេះ​មាន​ចម្ងាយ​ផ្លូវ ១៨១​គីឡូម៉ែត្រ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        142
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm