ប្រធានសភា Duma ៖ អ្នកប្រយុទ្ធក្រុមហ៊ុន Wagner ច្រើននាក់បានយល់ព្រមចុះហត្ថលេខាជាមួយក្រសួងការពារជាតិរុស្ស៊ី

2023/07/03 05:29:39 pm        230

រុស្ស៊ី៖ ប្រធានសភាជាន់ទាបរបស់ប្រទេសរុស្ស៊ីបាននិយាយថា អ្នកប្រយុទ្ធច្រើននាក់នៃក្រុមទាហានស៊ីឈ្នួលក្រុមហ៊ុន Wagner បានយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រសួងការពារជាតិរបស់ប្រទេស។ ក្រសួង បានជំរុញឱ្យអ្នកប្រយុទ្ធចុះហត្ថលេខាលើកិច្ចសន្យាកាលពីថ្ងៃសៅរ៍។ ប្រធានសភា រដ្ឋ លោក Vyacheslav Volodin បានសរសេរនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យថា តាមដែលលោកដឹង ពួកគេភាគច្រើនបានយល់ព្រមចុះហត្ថលេខា។ រឿងនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីប្រទេសបេឡារុស លោក Alexander Lukashenko តាមដែលត្រូវបានគេរាយការណ៍ថា បានផ្តល់ដល់អ្នកប្រយុទ្ធក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ឱ្យប្រើប្រាស់ជំរំនៅក្នុងប្រទេសរបស់លោក។ ទន្ទឹមនឹងនេះ កងកម្លាំងប្រទេសអ៊ុយក្រែន និងរុស្ស៊ី ទំនងជាត្រូវបានជាប់នៅក្នុងការប្រយុទ្ធគ្នាខ្លាំងជាថ្មីម្តងទៀតលើការគ្រប់គ្រងទីក្រុង Bakhmut ក្នុងតំបន់ភាគខាងកើតតំបន់ Donetsk ។

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនលោកស្រី Hanna Maliar បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែនបានទទួលជោគជ័យដោយផ្នែកក្នុងការរុលទៅមុខនៅតំបន់ភាគខាងត្បូងទីក្រុង Bakhmut ។ ប៉ុន្តែលោកស្រី បាននិយាយថា រុស្ស៊ីបានផ្ទេរកងទ័ពទៅកាន់ភាគខាងជើងទីក្រុង និងប្រយុទ្ធបន្តនៅទីនោះ។ កាលពីខែឧសភា ភាគីរុស្ស៊ីបានអះអាងថាខ្លួនបានគ្រប់គ្រងទីក្រុង Bakhmut បានពេញលេញ។ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ប្រធានាធិបតី លោក Volodymyr Zelenskyy បានធ្វើទស្សនាតំបន់ភាគខាងត្បូងទីក្រុង Odesa កាលពីថ្ងៃអាទិត្យ ដើម្បីប្រារព្ធទិវាកងទ័ពជើងទឹករបស់ប្រទេស។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាថា លោកត្រូវបានរាយការណ៍សង្ខេបជូនដោយមេបញ្ជាការកងទ័ពជើងទឹកអំពីប្រតិបត្តិការនៅក្នុងសមុទ្រខ្មៅ និងអំពីសមត្ថភាពវាយប្រហារដោយមីស៊ីលរបស់យោធារុស្ស៊ីពីសមុទ្រ។ លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថា ថា លោកមានទំនុកចិត្តថាអ៊ុយក្រែន នឹងដណ្តើមបានមកវិញនូវអ្វីៗគ្រប់យ៉ាង ដែលត្រូវបានគ្រប់គ្រងបណ្តោះអាសន្នដោយរុស្ស៊ី។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm