ព្រឹកនេះឆាណែលតេឡេក្រាមសម្ដេចតេជោ មានអ្នកគាំទ្រកើនឡើងដល់ចំនួន ៨៨៨៨៨៨ នាក់

2023/07/03 11:07:50 am        1.2 K

ភ្នំពេញ៖ ឆាណែលតេឡេក្រាមផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រជាពលរដ្ឋ និងមហាជនចូលគាំទ្រ (subscribe) រហូតដល់ចំនួន ៨៨៨៨៨៨នាក់ ត្រឹមម៉ោង ១០ និង៣៨ នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ ខណៈនៅលើពិភព​លោក​មានតែឆាណែលតេឡេក្រាមរបស់ប្រធានាធិបតីប្រទេសអ៊ុយក្រែន​លោក Volodymyr Zelenskyy មានអ្នកគាំទ្រជាង ៩០ ម៉ឺននាក់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ​បាន​ប្រកាសយកបណ្ដាញតេឡេក្រាម (telegram) ផ្លូវការរបស់សម្ដេច​ជា​បណ្ដាញផ្សព្វផ្សាយផ្លូវការចំបង​លើការផ្សាយចេញនូវព័ត៌មាន ​និងការផ្សាយផ្ទាល់ផងដែរ។

សម្តេចតេជោ មានប្រសាសន៍ថា ការយកបណ្ដាញតេឡេក្រាម​ជា​បណ្ដាញផ្សព្វផ្សាយ​ផ្លូវការ​ចំបង​បែបនេះដោយសារសម្ដេចពិនិត្យឃើញថា ​ការប្រើប្រាស់ ​បណ្តាញទំនាក់ទំនងសង្គម ​តេឡេក្រាម មានប្រសិទ្ធភាពខ្ពស់ជាង​ប្រៀបធៀបជាមួយ Facebook ហើយផ្ដល់ភាព​ងាយ​ស្រួល​ដល់សម្ដេច​ក្នុងការ​ធ្វើទំនាក់ ទំនងជាមួយប្រជាជន ​នៅពេល​សម្ដេចធ្វើដំណើរទៅប្រទេសមួយចំនួនដែលមិន​អនុញាតឱ្យប្រើ Facebook។

សូមជម្រាបថា បណ្ដាញតេឡេក្រាមផ្លូវការរបស់សម្ដេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា​បានផ្សព្វផ្សាយនូវសកម្មភាពផ្ទាល់របស់សម្ដេចតេជោ។ ​ក្រៅពីនេះ ​ក៏បានចែករំលែកនូវព័ត៌មានពិត និងផ្លូវការពីប្រព័ន្ធផ្សាព្វផ្សាយដែលទុកចិត្តបានជាច្រើនរួមនឹងផ្សាយផ្ទាល់​នូវខ្សែភាពយន្តភាគរឿង៖ «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី»ផងដែរ៕ អត្ថបទ៖វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ប្រតិបត្តិការចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទីតាំងកាសុីណូ ស៊ិនលិ ឃាត់ខ្លួនជនសង្ស័យជាង ៨០០នាក់
2026/02/10 09:14:48 pm        1
ស.ស.យ.ក ចុះMOUជាមួយ សមាគមសិល្បករខ្មែររ ដើម្បីថែររក្សាអត្តសញ្ញាណជាតិ និងលើកស្ទួយកេរ្ត៍ដំណែលវប្បធម៌
2026/02/10 08:50:26 pm        1
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធលើទីតាំងសម្រាប់សាងសង់ជម្រកបណ្តោះអាសន្ន
2026/02/10 08:28:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ប្រាប់អាមេរិកកុំបណ្តោយឱ្យអ៊ីស្រាអែលបំផ្លាញការចរចានុយក្លេអ៊ែរនៅមុនជំនួបជាមួយលោកTrump

2026/02/11 08:21:37 am
​ប្រតិបត្តិការចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទីតាំងកាសុីណូ ស៊ិនលិ ឃាត់ខ្លួនជនសង្ស័យជាង ៨០០នាក់
2026/02/10 09:14:48 pm
​ស.ស.យ.ក ចុះMOUជាមួយ សមាគមសិល្បករខ្មែររ ដើម្បីថែររក្សាអត្តសញ្ញាណជាតិ និងលើកស្ទួយកេរ្ត៍ដំណែលវប្បធម៌
2026/02/10 08:50:26 pm
​ជនពនេចរនៅស៊ូដង់ជាប់ខ្លួន ខណៈសង្រ្គាមជំរុញឲ្យមានចោរកម្ម និងបំបែកបំបាក់ជនជាតិភាគតិច
2026/02/10 08:32:48 pm
​UN៖ មនុស្សជាង ២លាននាក់ ប្រឈមនឹងភាពអត់ឃ្លាន ខណៈគ្រោះរាំងស្ងួតវាយប្រហារកេនយ៉ា
2026/02/10 08:32:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/09 10:46:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/06 09:52:24 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/10 04:42:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/09 04:17:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am