ការចំណាយលើយុទ្ធនាការឃោសនាបោះឆ្នោតរបស់បក្សនយោបាយ ចាក់ចូលក្នុងចរន្តសេដ្ឋកិច្ច

2023/07/03 06:18:02 pm        252

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា នៅក្នុងយុទ្ធនាការឃោសនារកសំឡេងនេះ ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់​ ដែលត្រូវបានចំណាយដោយគណបក្សនយោបាយ បានចាក់ចូលក្នុងចរន្តសេដ្ឋកិច្ច និងសង្គម ជាពិសេសបានជួយដល់អាជីវកម្ម សិប្បកម្ម​មួយចំនួន ដែល​ផលិត ឬវេចខ្ចប់សម្ភារៈផ្សេងៗ​សម្រាប់បម្រើដល់យុទ្ធនាការនេះ។

លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភា​កម្ពុជាលើកឡើងក្នុងកិច្ចសម្ភាសន៍ជាភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីកិច្ចដំណើរការសេដ្ឋកិច្ច និងសង្គម ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី ៣ខែកក្កដា ឆ្នាំ២០២៣នេះថា ព្រឹត្តិការណ៍​ឃោសនារកសំឡេងឆ្នោត ​របស់បក្សនយោបាយក្នុងនីតិកាលទី ៧​ ឆ្នាំ ២០២៣​ នេះ គណបក្ស​នយោបាយ ត្រូវការជាចាំបាច់នូវឧបករណ៍ ឬសម្ភារៈផ្សេងៗ ដើម្បីចេញឃោសនារកសំឡេងគាំទ្រ ដែលតាមរយៈនេះ ថវិកា ដ៏ច្រើនសន្ធឹកសន្ធាប់ បានចាក់ចូលក្នុងចរន្តសេដ្ឋកិច្ច និងសង្គម ដោយបានជួយជ្រោមជ្រែងដល់អាជីវកម្ម សិប្បកម្ម សេវាកម្ម អ្នកផលិត និងវេចខ្ចប់នានា ក៏ដូចជាអ្នកលក់ដូរនូវមុខទំនិញមួយចំនួន ដោយអាចរកចំណូលបានសមរម្យផងដែរ។

លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់បន្ថែមថា ទាក់ទិននិងសកម្មភាពសេដ្ឋកិច្ចនេះ នៅក្នុងការចេញ​ឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នារយៈពេលប៉ុន្មានថ្ងៃមកនេះ គឺមិនមានប៉ះពាល់ ការបង្កើតចលាចល ឬភាពអសកម្មណាមួយដល់ដំណើរអភិវឌ្ឍន៍​សេដ្ឋកិច្ច​នោះឡើយ ទាំងការធ្វើអាជីវកម្មក្នុងស្រុក ក៏ដូចជាការវិនិយោគផងដែរ ពោលគឺសកម្មភាពក្នុង​សេដ្ឋកិច្ច និងសង្គម បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយបរិយាកាសល្អប្រសើរ។

ចំណែក ឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា លើកឡើងថា ស្ថិតក្នុងការ​ឃោសនា​រកសំឡេងនេះ ចំពោះសកម្មភាពនៃកិច្ចដំណើរការអភិវឌ្ឍ​របស់រោងចក្រ សហគ្រាស បានដំណើរជាធម្មតា​ ហើយចំណែកការធ្វើពាណិជ្ជកម្ម និងការវិនិយោគ បានប្រាស្រ័យ​ទាក់ទងគ្នាជាធម្មតា ។

ឧកញ៉ា លឹម ហេងបន្តថា ក្រៅពីនេះ ផ្នែកសេវាកម្មក៏បានប្រព្រឹត្តទៅដោយរលូនផងដែរ ដែល​កត្តាទាំងនេះ បង្ហាញឲ្យឃើញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីលទ្ធិប្រជាធិបតេយ្យ ដែលកំពុងជ្រកក្រោមដំបូលនៃសន្តិភាព៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        198
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm