ក្រុមបាល់ទាត់នារី U19 កម្ពុជា ចេញទៅប្រកួតជើងឯកអាស៊ាន នៅឥណ្ឌូនេស៊ី

2023/07/03 06:21:08 pm        231

ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំកម្ពុជា បានចាកចេញពីមាតុភូមិ ដើម្បី​ចូលរួម​ការ​ប្រកួត​បាល់ទាត់នារីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២៣ AFF U19 Women’s Championship 2023 នៅប្រទេសឥណ្ឌូនេស៊ីហើយ កាល​ពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ។

ព្រឹត្តិការណ៍នេះ គ្រោងចាប់ផ្ដើមការប្រកួតផ្លូវការ ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខ ដោយមានបេក្ខភាព ១០ក្រុមចូលរួម និងបែងចែកជា ៣ពូល ក្នុង​នោះ​ក្រុម​ជម្រើស​ជាតិ​នារី U19 កម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ឡាវ និង​ទីម័រ​ខាង​កើត ខណៈ ២ពូលទៀត មាន ៣ក្រុមដូចគ្នា ក្នុងនោះពូល B មានវៀតណាម ម៉ាឡេស៊ី និង​សិង្ហបុរី និងពូល C មានថៃ មីយ៉ាន់ម៉ា និងហ្វីលីពីន ។

សម្រាប់បេសកកម្មរបស់ក្រុមបាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំកម្ពុជា គឺដឹកនាំដោយលោក ប្រាក់ វុទ្ធី ហើយមុនចេញដំណើរ ពោលគឺនៅថ្ងៃទី០២ ខែកក្កដាម្សិលមិញ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បានបង្ហាញកីឡាការិនីចំនួន ២៣នាក់ ដែលបានជាប់បញ្ជីឈ្មោះចុងក្រោយ ក្នុ​ង​នោះ​មាន​កីឡា​ការិនី​ក្លិបព្រះខ័នរាជស្វាយរៀង ២នាក់, ខេត្តសៀមរាប ៧នាក់, ណាហ្គាវើលដ៏ ៣នាក់, វិសាខា ៥នាក់, បឹងកេត ៤នាក់ និងសមាជិកក្លិបភ្នំពេញក្រោន ២នាក់ ។

ចំពោះការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Gelora Sriwijaya នៃ​ខេត្ត Palembang ​ប្រទេស​ឥណ្ឌូនេស៊ី​នេះ សម្រាប់ក្រុមបាល់ទាត់នារី U19 កម្ពុជា នឹងត្រូវជួបឡាវមុនគេ នាថ្ងៃទី០៥-កក្កដា មុន​បន្ដជួបក្រុមទីម័រខាងកើត នាថ្ងៃទី៧-កក្កដា និងចុងក្រោយជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃ​ទី០៩ ខែកក្កដាខាងមុខ ។ រីឯរូបមន្ដការប្រកួតនេះ ក្រោយបញ្ចប់ការប្រកួតជម្រុះក្នុងពូល ក្រុម​ឈរ​លេខ​១ នៃពូលនីមួយៗ ព្រមទាំងក្រុមចំណាត់ថ្នាក់លេខ២ ល្អជាងគេប្រចាំពូលទាំង ៣ នឹង​ទទួល​បាន​កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង ៕ អត្ថបទ លី ឈុនឡា

 


អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        164
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm