សកម្មភាពអាជីវកម្មតាមបណ្តាផ្សារដំណើរការជាធម្មតា ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត

2023/07/03 06:32:26 pm        161

ភ្នំពេញ៖ ខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នឹងឈានដល់នាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ទាំងអាជីវករ និងប្រជាពលរដ្ឋ លើកឡើងថា ​សកម្មភាពទិញ និងលក់របស់ នៅតែបន្តជាធម្មតា ​ដោយមិនមានការព្រួយបារម្ភ ភ័យខ្លាច​ឬទិញស្តុកទុកច្រើនដូចអាណត្តិមុនៗ​ឡើយ។

ក្រុមអាជីករផ្សារ និងប្រជាពលរដ្ឋរស់នៅតំបន់ច្បារអំពៅ នៅក្នុងកិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ព័ត៌មាន ប៊ីធីវី នាព្រឹកថ្ងៃទី៣ ខែកក្កដានេះ ​បានប្រាប់ឲ្យដឹងថា សព្វថ្ងៃនេះ សកម្មភាពទូទៅទាំង​ការទិញ និងលក់របស់ពួកគាត់​ មិនឃើញ​មានខុសប្រក្រតីអ្វីនោះទេ​ ហើយក៏គ្មានការខ្វះខាតទាំង​ម្ហូបអាហារ ​និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។

ពួកគាត់ បានឲ្យដឹងទៀតថា ដោយសារប្រទេសមានភាព​សម្បូរសប្បាយ ​និង​រីកចម្រើនជាងមុន ធ្វើ​ឲ្យការរស់នៅលែងមានការព្រួយបារម្ភ ​ឬភិតភ័យថា ​ខ្វះខាតទៀតឡើយ ឲ្យតែមានប្រាក់​ចំណូលទៀងទាត់​ និងអាចប្រកបអាជីវកម្មដូចសព្វថ្ងៃនេះ។

លោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ ​បានឲ្យដឹងថា ទាំងអាជីវករ និង​ប្រជាពលរដ្ឋចេញចូលផ្សារ ​មានសកម្មភាពដូចសព្វដង​ ហើយតម្លៃទំនិញទៀតសោត ក៏មិនមានការប្រែប្រួលផងដែរ។

លោក បានបន្តថា និយាយដល់ការបោះឆ្នោត កាលពីអាណត្តិមុនៗ ប្រជាពលរដ្ឋពិតជាបាន​ទិញស្បៀងអាហារដើម្បីត្រៀមទុកហូបប្រចាំថ្ងៃ ​ប៉ុន្តែមកដល់បច្ចុប្បន្ននេះ សកម្មភាពទាំងនោះ លែងមានតទៅទៀតហើយ ​ដោយសារ ប្រទេសជាតិមានសុខសន្តិភាពពេញលេញ។

សូមបញ្ជាក់ថា ​ការបោះឆ្នោតជ្រើសរើសតំណាងរាស្រអាណត្តិទី៧​ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ​ដោយមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង៕អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        23
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        130
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm