ឯកឧត្តម សុខ ពុទ្ធិវុធ ប្រកាសសមាសភាពក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ តាមបណ្តាគ្រឹះស្ថានសិក្សា

2023/07/03 06:55:43 pm        153

ភ្នំពេញ៖ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (ហៅកាត់ អ.ម.ត) នារសៀលថ្ងៃទី០២ ខែកក្កដា ម្សិលមិញ អញ្ជើញប្រកាសសមាសភាពក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ប្រចាំសាកលវិទ្យាល័យ ដោយមានការអញ្ជើញចូលរួមពីតំណាងគ្រឹះស្ថានសិក្សា និងសមាជិក សមាជិកា នៃក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត សរុបប្រមាណ៧០នាក់។

ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត (ក្រុម២) បានមានប្រសាសន៍ថា ដោយមើលឃើញវិស័យអប់រំ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍវិស័យ​​​ដទៃៗទៀត សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្កើតកម្មវិធីអាហារូបករណ៍ ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងពង្រីកធនធានមនុស្សកម្ពុជា នៅឆ្នាំ២០០៧ សម្តេចតេជោ ហ៊ុន សែន បានបង្កើតគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ ​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីជាយន្តការស្ថាប័នក្នុងការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតក្រីក្រ ដោយឥតគិតថ្លៃ។ ដោយពីមួយឆ្នាំទៅមួយឆ្នាំ ចំនួននិស្សិតអាហារូបករណ៍សម្តេចទាំងទ្វេ មានការកើនឡើងជាលំដាប់ រហូតនៅឆ្នាំ២០១៤ សម្តេចតេជោ បានចង្អុលបង្ហាញឱ្យបង្កើតសមាគមមួយឈ្មោះថា សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចក្តិតិព្រឹទ្ធបណ្ឌិត ហៅកាត់ថាសមាគម អ.ម.ត ដើម្បីចងក្រងនិស្សិតអាហារូបករណ៍សម្តេចទាំងទ្វេ ទាំងកំពុង និងបញ្ចប់ការសិក្សាបង្កើតឱ្យមានអត្តសញ្ញាណរួមគ្នាមួយ ដើម្បីធ្វើកិច្ចការដែលមានអត្ថប្រយោជន៍ដល់សង្គមជាតិ និងនិស្សិត។ក្រោមការគិតគូរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត លើការសិក្សារបស់និស្សិត បានសម្រេចបង្កើតឱ្យមានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត តាមបណ្តាគ្រឹះស្ថានសិក្សា ដើម្បីតាមដាន ត្រួតពិនិត្យការសិក្សា និងសកម្មភាពរបស់និស្សិត។

ឯកឧត្តម ឡាវ​ វ៉ាន់ និងសមាជិក សមាជិកថ្មី ចំនួន៤៧រូប បានប្តេជ្ញាថែរក្សានូវសមិទ្ធផលរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាពិសេសគឺការរិះរក​មធ្យោបាយ ដើម្បីជំរុញនិស្សិតដែលបានទទួល​អាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ រៀនបាន​ចប់ចុងចប់ដើម ឱ្យក្លាយជាធនធានមនុស្សកម្ពុជាដ៏ពិតប្រាកដ ​ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍​ប្រទេសជាតិ ការការពារសុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ ពុទ្ធិវុធ បានពាំនាំនូវការថ្លែងអំណរគុណពីសំណាក់​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់គ្រឹះស្ថានសិក្សាដែល​បានផ្តល់អាហារូបករណ៍​ជូន​សម្តេចតេជោ ដែលនេះជាការចូលរួម​ចំណែកមួយក្នុងការអភិវឌ្ឍ​ធនធានមនុស្សកម្ពុជា។ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជកម្ពុជា ដែលមាន​សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី បានកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសធ្វើឱ្យកម្ពុជា​លេចមុខមាត់នៅលើឆាកអន្តរជាតិថែមទៀតផង។

ឯកឧត្តម បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង​របស់​ក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ដែល​បានខិតខំបំពេញតួនាទី-ភារកិច្ចរបស់ខ្លួន បន្ថែមពីនេះ ។ឯកឧត្តម សុខ ពុទ្ធិវុធ ក៏លើកទឹកចិត្តដល់ក្រុមការងារបង្កើនការខិតខំបន្ថែមទៀត​ដើម្បីចូលរួម​ជាកម្លាំងចលករក្នុងការអភិវឌ្ឍសង្គមជាតិ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm