យុទ្ធនាការឃោសនាបោះឆ្នោតខេត្ដសៀមរាប រយៈពេលពីរថ្ងៃដំណើរការយ៉ាងរលូន

2023/07/03 07:40:49 pm        171

សៀមរាប៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានអះអាងថា ដំណើរការ​យុទ្ធនាការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រីអាណត្ដិទី៧ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បានដំណើរការយ៉ាងរលូន ដែលមកដល់ថ្ងៃនេះ មានគណបក្សនយោបាយចំនួនបី​បានចេញ​ឃោសសនា​បោះឆ្នោត។

លោក នីម វាន់សំ ប្រធានគណៈកម្មការខេត្ដសៀមរាប រៀបចំការបោះឆ្នោត មានប្រសាសន៍ថា ការឃោសនារកសំឡេងឆ្នោតឆ្នាំ២០២៣នេះ ចាប់ពីថ្ងៃទី១ខែកក្កដានេះ មានគណបក្ស​នយោបាយចំនួនបី​បានធ្វើយុទ្ធនាការរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សស្ដ្រីដើម្បីស្រ្ដី ប៉ុន្ដែសកម្មភាពយុទ្ធនាការធំដែលមានមនុស្សរាប់ម៉ឺនាក់ចូលរួមដង្ហែក្បួន គឺមានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ក្រៅពីនោះ មានតែធ្វើសកម្មភាពតូចៗ និង​ធ្វើសកម្មភាពចែកខិត្ដប័ណ្ណ។

លោក បានបន្ដថា ការឃោសនាបោះឆ្នោតមកដល់ថ្ងៃនេះ មិនមានភាពមិនប្រក្រតីអ្វីកើតឡើងនោះឡើយ ពោលរយៈពេលពីរថ្ងៃនេះ ដំណើរបានយ៉ាងល្អប្រសើរ​ ដោយមានសមត្ថកិច្ចជួយសម្រួលគ្រប់គោលដៅទាំងអស់។

លោក បានអំពាវនាវដល់គណបក្សនយោបាយទាំងអស់ឱ្យគោរព​នីតិវិធី​ដែល​ គជប បានចែង ហើយ​បើគណបក្សនយោបាយណាមួយចង់ធ្វើយុទ្ធនាការដង្ហែររកសំឡេង​គាំទ្រ​របស់ខ្លួន​ក្នុងការ​បោះឆ្នោតឆ្នាំ២០២៣នេះ​ ត្រូវជូនដំណឹងដល់ គខប ឱ្យបានត្រឹមត្រូវ ដើម្បី គខប ជួយសម្រួលកុំឱ្យមានបញ្ហាអ្វីកើតឡើង។ជាមួយគ្នានោះ លោកក៏ស្នើដល់អ្នកគាំទ្រគណបក្សនីមួយៗត្រូវធ្វើការអត់ធ្មត់ បើសិនបើការដង្ហែរក្បួនបានប៉ះគ្នានៅតាមដងផ្លូវ។

សូមបញ្ជាក់ថា ការឃោសនារកសំឡេងឆ្នោតជ្រើសរើសតំណាងរាស្ដ្រអាណត្ដិទី៧ ឆ្នាំ២០២៣នេះ មានរយៈពេល២១ថ្ងៃ ដោយបានធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២៣នេះ ៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        169
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        147
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm