ក្រុមការងារគណបក្សប្រជាជនកម្ពុជាមូលដ្ឋាន បន្តការឃោសនាផ្សព្វផ្សាយគោលនយោយបក្ស

2023/07/03 07:54:04 pm        124

ភ្នំពេញ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែកក្កដា នេះ ជាថ្ងៃទី៣ នៃយុទ្ធនាការឃោសនាបោះឆ្នោត បានបន្តធ្វើការផ្សព្វផ្សាយនយោបាយ របស់គណបក្ស ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ អំពីកនយោយរបស់គណបក្សប្រជាជន អាណត្តិទី៧នេះ ។

លោកស្រី សឿង សេរី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ដង្កោ បានឱ្យដឹងថា ការចុះផ្សព្វផ្សាយគោលនយោបាយគណបក្សប្រជាជនកម្ពុជានាពេលនេះ ​គឺធ្វើឡើងដោយមានការ ចែក​ខិត្តប័ណ្ណ​ បិទពាក្យស្លោក បង្រៀនរបៀបគូសសន្លឹកឆ្នោត និងបង្ហាញពីសារនយោបាយ​ផ្សេងៗទៀតជាដើម ដែលគណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលនយោបាយច្បាស់លាស់ សម្រាប់បម្រើដល់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ។

លោកស្រី បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ​ឱ្យបន្តបោះឆ្នោតគាំទ្រគណបក្សប្រជា ជនកម្ពុជា ​ដែលស្ថិតនៅលេខរៀងទី១៨ ។

ប្រជាពលរដ្ឋ បានបង្ហាញនូវការពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ​ដែលពួកគេបានមើល ឃើញថា​ មានស្នាដៃជាច្រើនក្នុង​អភិវឌ្ឍន៍​ប្រទេសជាតិឱ្យរីកចម្រើន ​ក្រោមម្លប់សុខសន្តិភាពពេញ នាពេលបច្ចុប្បន្ននេះ ។

ប្រជាពលរដ្ឋ បានកត់សម្គាល់ថា កម្មវិធីនយោបាយដែលគណបក្សប្រជាជនកម្ពុជាបានដាក់ចេញ ក្នុងអាណត្តិនេះ ពិតជាចំគោលដៅរបស់ប្រជាជន​ និងប្រទេសជាតិ​ ដូច្នេះនៅថ្ងៃទី២៣ ​ខែកក្កដា ខាងមុខនេះ​ នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ​បន្តដឹកនាំរាជរដ្ឋាភិបាល ។

ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នេះ ​គណបក្សប្រជាជនកម្ពុជា បានដាក់ ចេញនូវគោលនយោយសំខាន់ៗជាច្រើន ​ដែលក្នុងនោះរួមមាន ថែរក្សា ​ការពារសន្តិភាព ​សន្តិសុខ សណ្តាប់ធ្នាប់ ​និងសុវត្ថិភាពសង្គម ​ដើម្បីធានាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍ​ប្រទេសជាតិ, ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ងាយស្រួល និងជឿទុកចិត្ត, បន្តមិន យកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ ជួយកសិករក្នុងការពង្រីក​ផលិតកម្ម និងរកទីផ្សារលក់កសិផល ដោយថ្លៃសមរម្យ និងបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ល៕អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        91
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        107
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm