ស៊ូដង់៖ យ៉ាងហោចណាស់មានកុមារចំនួន ១៣ នាក់បានស្លាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងអំឡុងពេលសង្ស័យថាមានការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលនៅជំរំជនភៀសខ្លួនខាងក្នុងនៅរដ្ឋ White Nile នៃប្រទេសស៊ូដង់ ស្របពេលមានជម្លោះរវាងគូប្រជែងសង្រ្គាមទាំងពីររបស់ប្រទេសនេះ នេះបើយោងតាមអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយបានអោយដឹងកាលពីថ្ងៃអាទិត្យ។

សាខានៃអង្គការគ្រូពេទ្យគ្មានព្រំដែនប្រចាំនៅប្រទេសស៊ូដង់ (MSF) បាននិយាយថា "ស្ថានភាពគឺមានសភាពធ្ងន់ធ្ងរ ដោយសង្ស័យថាជំងឺកញ្ជ្រឹល និងកង្វះអាហារូបត្ថម្ភលើកុមារ គឺជាបញ្ហាសុខភាពបន្ទាន់បំផុត”។
អង្គការនោះបាននិយាយថាចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ២៧ ខែមិថុនា អង្គការក្រៅរដ្ឋាភិបាល បានព្យាបាលកុមារចំនួន ២២៣នាក់ដែលមានជំងឺកញ្ជ្រឹលនៅក្នុងជំរំជនភៀសខ្លួន White Nile ដោយមានកុមារ ៧២នាក់រួមទាំងអ្នកស្លាប់ចំនួន ១៣នាក់បានចូលព្យាបាលនៅគ្លីនិកពីរដែលអង្គការនេះគាំទ្រ។

មានការកើនឡើងយ៉ាងខ្លាំងនៃជនភៀសខ្លួនស៊ូដង់ចាប់តាំងពីការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានផ្ទុះឡើងកាលពីថ្ងៃទី ១៥ ខែមេសា។ មនុស្សជិត ២,៨លាននាក់បានភៀសខ្លួន នេះបើយោងតាមទិន្នន័យពី ទីភ្នាក់ងាអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ៕