គ្រូពេទ្យជំនាញ ចុះអប់រំ អនាម័យចំណីអាហារ និងសុវតិ្ថភាពមាត់-ធ្មេញ នៅសាលាបឋមសិក្សាបាក់ទូក

2023/07/03 10:01:05 pm        211

ភ្នំពេញ៖ ផ្នែកគ្រប់គ្រងសុខភាពបរិស្ថាន និងគ្រោះមហន្តរាយ នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានចុះអប់រំផ្សព្វផ្សាយស្តីពី អនាម័យចំណីអាហារ និងសុវតិ្ថភាពមាត់-ធ្មេញ ជូនដល់សិស្ស ចាប់ពីថ្នាក់ទី១ ​រហូតដល់ទី៦ ចំនួនសរុប២៧៩៤នាក់ នៃសាលាបឋមសិក្សាបាក់ទូក នាព្រឹកថ្ងៃ៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

លោក សុខ គឹមសួគ៌ នាយករងសាលាបឋមសិក្សាបាក់ទូក បានមានប្រសាសន៍ថា ថ្ងៃនេះ​សាលា​ទទួលស្វាគមន៍​លោកគ្រូ​ អ្នកគ្រូពេទ្យជំនាញ ​មកពីមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ចុះមកធ្វើការ​អប់រំផ្សព្វផ្សាយ ស្តីព អនាម័យ​ចំណីអាហារ​ និងសុវតិ្ថភាពមាត់-ធ្មេញ ជាពិសេសភេសជ្ជៈផ្អែម ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងធ្មេញរបស់កុមារ។

ជាមួយគ្នានោះដែរ ទន្តបណ្ឌិត ងី ទិត ប្រធានផ្នែកគ្រប់គ្រងសុខភាពបរិស្ថាន និងគ្រោះមហន្តរាយ រួមនិងអ្នកគ្រូពេទ្យ ហោ លីណែត មន្រ្តីផ្នែកសុខភាពបរិស្ថាន និងគ្រោះមហន្តរាយ នៃមនី្ទរសុខា​ភិបាល​រាជធានីភ្នំពេញ ​បានលើកឡើងរួមគ្នាថា ​កម្មវិធីចុះអប់រំផ្សព្វផ្សាយនេះ បានចាប់ផ្តើមឡើង​កាលពីខែកុម្ភះ ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ ​បានចំនួនជិត២០សាលាបឋមសិក្សាហើយ។ ដោយក្នុង១ខែ ក្រុមការងារគ្រូពេទ្យជំនាញ បានចុះធ្វើសកម្មភាពអប់រំ​ ចំនួន៤លើក តាមបណ្តា​សាលាបឋមសិក្សានានាក្នុងរាជធានីភ្នំពេញ ​ដើម្បីចូលរួមពង្រឹងការអនុវត្ត និងសំដៅលើកកម្ពស់​សុខុមាលភាព សុវតិ្ថភាព និងអនាម័យនៅតាមគ្រឹះស្ថានសិក្សា​ចំណេះទូទៅសាធារណៈ ក្នុងរាជធានីភ្នំពេញ។

ជាចុងក្រោយ ក្នុងនាមសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោក សុខ គឹមសួគ៌ ប្តេជ្ញា​ចិត្តលុបបំបាត់​ភេសជ្ជៈផ្អែម ​ចានស្នោប៉ះពាល់បរិស្ថាន ទន្ទឹមនឹងនោះស្នើឲ្យអាណាព្យាបាល​សិស្ស រៀបចំចាន ​ឬចានស្រាក់ជូនកូនៗរបស់គាត់ ​ដោយដាក់អាហារពីផ្ទះមក រួចយកទៅផ្ទះវិញ ជៀសវាង​ការប្រើប្រាស់ចាន ឬប្រអប់ស្នោ ​ដោយមិនបាច់បំផ្លាញបរិស្ថានក្នុងសាលារៀន៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm