ក្រសួងផែនការ៖ មន្ត្រីនឹងចុះសម្ភាសកំណត់គ្រួសារក្រីក្រសម្រាប់អ្នកធ្វើការក្នុងវិស័យសេវាកម្សាន្ត

2023/07/03 10:20:10 pm        545

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងផែនការ បានលើកឡើងថា ក្នុងកំឡុងដើមខែកក្កដា ឆ្នាំ ២០២៣នេះ មន្រ្តីជំនាញនឹងចាប់ផ្ដើមយុទ្ធនាការមួយ គឺចុះទៅសម្ភាសកំណត់ផ្ដល់ប័ណ្ណក្រីក្រ ជូនដល់អ្នកធ្វើការក្នុងវិស័យសេវាកម្សាន្ត ​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផែនការ នៃក្រសួងផែន​ការបានលើកឡើងថា ​រាជរដ្ឋាភិបាលបានសម្រេចឱ្យក្រសួងផែនការ ចាប់ផ្ដើមយុទ្ធនាការ​ចុះកំណត់​អត្តសញ្ញាណគ្រួសារក្រីក្របន្ថែម​ សម្រាប់អ្នកធ្វើការក្នុងវិស័យ​ សេវាកម្សាន្តនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អ្នកធ្វើការក្នុងវិស័យសេវាកម្សាន្តនេះគឺផ្តោតលើអ្នកធ្វើការក្នុងរង្គសាល ​ឌីស្កូតែក ​ខារ៉ាអូខេ បៀរហ្កាឌិន ​កន្លែងម៉ាស្សា និងស៉្បាជាដើម។

ឯកឧត្តមថា យុទ្ធនាការនេះ គឺធ្វើក្នុងរយៈពេលខ្លី ហេតុដូចនេះគឺចាំបាច់ឱ្យអ្នកមានជីវភាពខ្វះខាត ធ្វើការក្នុងវិស័យខាងលើ ​ត្រូវត្រៀមឯកសារចាំបាច់ឱ្យរួចរាល់សម្រាប់ការសម្ភាសន៍។ ឯកសារចាំបាច់ ​គឺសំដៅលើអត្តសញ្ញាណប័ណ្ណ ក៏ដូចជាសៀវភៅគ្រួសារជាដើម។

ឯកឧត្តមប្រតិភូ បន្តថា ការចុះសម្ភាសន៍នេះ ​គឺអាចធ្វើឡើងនៅទីតាំងបំពេញការងាររបស់ អ្នកទាំងនោះ​ដោយផ្ទាល់។ ដំណាក់កាលដំបូង គឺផ្អែកលើរបាយការណ៍ដែលក្រសួងទេសចរណ៍​បានស្រង់​រួចរាល់​មួយចំនួន ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។

ចំពោះអ្នកខកខានក្នុងការសម្ភាសន៍នៅក្នុងយុទ្ធនាការនេះ ​ពួកគេដែលមានជីវភាពក្រីក្រ គឺអាច​ស្នើសុំការសម្ភាសន៍នៅឃុំ-សង្កាត់ដែលខ្លួនរស់នៅ រឺក៏អាចដាក់ពាក្យស្នើសុំការសម្ភាសន៍​តាមរយៈកម្មវិធី​ទូរស័ព្ទរបស់ក្រសួងផែនការ។

សម្រាប់អ្នកធ្វើការក្នុងវិស័យសេវាកម្សាន្ត សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងករណីពួកគេពុំមានជីវភាព​ក្រលំបាក ពួកគេក៏អាចទទួលបាន ប័ណ្ណមូលនិធិសមធម៌សុខាភិបាល សម្រាប់ការទទួល​សេវាពិនិត្យ ព្យាបាលដោយមិនគិតថ្លៃនៅតាមមណ្ឌលសុខភាព​ និងគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់។ នេះជាកម្មវិធីថ្មី ដែលទើបប្រកាសដាក់ឱ្យអនុវត្ត។

ចំពោះប័ណ្ណក្រីក្រវិញ ជាប័ណ្ណដែលមានអាទិភាពខ្លាំង ដោយគ្រួសារក្រីក្រដែលមានប័ណ្ណ​គឺ​ទទួលបានការជួយផ្គត់ផ្គង់ជាថវិកា ពីរាជរដ្ឋាភិបាលជារៀងរាល់ខែ។ ជាក់ស្ដែងគិតចាប់ពី ការ​អនុវត្តកម្ម​វិធី​ឧបត្ថម្ភសាច់ប្រាក់ជួយដល់គ្រួសារក្រីក្រ ​កាលពីខែមិថុនា​ ឆ្នាំ​ ២០២០​ មកទល់ខែ មិថុនា​ ឆ្នាំ ២០២៣ គឺរាជរដ្ឋាភិបាលបានចំណាយថវិកា​សរុបរហូតដល់​ ១ ០៨៨លានដុល្លារ ជួយ​ដល់គ្រួសារក្រីក្រប្រមាណ ៧០ម៉ឺនគ្រួសារ។ បច្ចុប្បន្នការជួយឧបត្ថម្ភនេះ គឺកំពុងតែបន្តការអនុវត្ត៕អត្ថបទ៖ គឹមហុក 


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        237
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm