ការិយាល័យស៊ើបអង្កេតអន្តរជាតិលើសង្គ្រាមអ៊ុយក្រែន បើកដំណើរការនៅទីក្រុងឡាអេ

2023/07/04 01:21:28 am        230

ការិយាល័យអន្តរជាតិមួយដើម្បីស៊ើបអង្កេតលើរុស្ស៊ីជុំវិញការវាយលុករបស់ប្រទេសនេះលើអ៊ុយក្រែន បានបើកដំណើរការនៅក្នុងទីក្រុងឡាអេ នៅថ្ងៃចន្ទនេះ ជាជំហានដំបូងឆ្ពោះទៅរកលទ្ធភាពបង្កើតរុលាការសម្រាប់កាត់ទោសថ្នាក់ដឹកនាំរបស់ទីក្រុងមូស្គូ។

មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការកាត់ក្តីឧក្រិដ្ឋកម្មនៃការឈ្លានពាន(ICPA)បង្ហាញរដ្ឋអាជ្ញាមកពីទីក្រុងគីវ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។

មជ្ឈមណ្ឌលនេះ នឹងស៊ើបអង្កេតនិងប្រមូលភ័ស្តុតាងក្នុងដំណើរការ ដែលត្រូវបានមើលឃើញថា ជាដំណាក់កាលបណ្តោះអាសន្ន មុននឹងឈានទៅបង្កើតតុលាការពិសេសមួយដែលអាចនាំក្រុមមន្ត្រីនៃវិមានក្រឹមឡាំងមកកាត់ទោស ជុំវិញការចាប់ផ្តើមសង្គ្រាមអ៊ុយក្រែន។

ទីភ្នាក់ងារសហភាពអឺរុបផ្នែកព្រហ្មទណ្ឌឬ Eurojust បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមមន្ត្រីជាន់ខ្ពស់ នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅ ICPA នៅស្នាក់ការកណ្តាលនៃទីភ្នាក់ងារយុត្តិធម៌របស់EU ឬEurojust ដែលគ្រោងនឹងចាប់ផ្តើម នៅម៉ោង១១និង១៥នាទីព្រឹក (ម៉ោង០១៩១៥ ម៉ោងសកល)។

សេចក្តីថ្លែងការណ៍នោះ បានឱ្យដឹងថា ពួកគេរាប់បញ្ចូលអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោក អានឌ្រី កូស្ទីន ( Andriy Kostin) រដ្ឋអាជ្ញា ICC លោក ការីម ខាន់ (Karim Khan) ជំនួយការអគ្គមេធាវីអាមេរិក លោក កែណេត ផូឡៃ (Keneth Polite) និងស្នងការយុត្តិធម៌ EU លោក ឌីឌីអឺ រីនឌឺរស៍ (Didier Reynders)។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm