នគរបាលហុងកុងចេញដីកាចាប់ខ្លួនសកម្មជន៨នាក់ និងផ្តល់រង្វាន់១លានដុល្លារហុងកុង សម្រាប់ការផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួន

2023/07/04 02:06:38 am        472

នគរបាលហុងកុងនៅថ្ងៃចន្ទនេះ បានចោទប្រកាន់សកម្មជន៨នាក់មានមូលដ្ឋាននៅបរទេសពីបទល្មើសច្បាប់សន្តិសុខជាតិដ៏«ធ្ងន់ធ្ងរ»ក្នុងនោះមានការឃុបឃិតជាមួយបរទេស និងផ្តល់រង្វាន់១លានដុល្លារហុងកុងសម្រាប់ការផ្តល់ព័ត៌មាននាំទៅរកការចាប់ខ្លួនណាមួយនោះ។

នគរបាលបានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា អ្នកដែលត្រូវបានកំណត់គោលដៅរួមមាន លោក ណាថាន ឡវ៍ ( Nathan Law) និងលោក អានណា ក្វូក (Anna Kwok) អតីតសមាជិកសភា លោក ដិននីស ក្វូក (Dennis Kwok) និងលោក ថិដ ហួយ (Ted Hui) និងមេធាវី ខេវិន យ៉ាម (Kevin Yam)។

សកម្មជនទាំងនោះ មានមូលដ្ឋាននៅកន្លែងផ្សេងៗគ្នា រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី។ សារព័ត៌មាន Reuters មិនអាចទាក់ទងអ្នកណាម្នាក់ក្នុងចំណោមពួកគេភ្លាមៗនោះទេ។

នគរបាល បានប្រាប់សន្និសីទសារព័ត៌មាននោះថា មនុស្សចំនួន២៦០នាក់ ត្រូវបានចាប់ខ្លួននៅក្រោមច្បាប់សន្តិសុខជាតិកំណត់ដោយចិន ចាប់តាំងពីច្បាប់នេះ បានចូលជាធរមាននៅឆ្នាំ២០២០ ដែលក្នុងនោះមនុស្ស៧៩នាក់ ត្រូវបានផ្តន្ទាទោសពីបទល្មើសផ្សេងៗគ្នា រួមមានការធ្វើវិទ្ធង្សនា និងអំពើភេរវកម្ម។

ប្រទេសមួយចំនួនរួមមានសហរដ្ឋអាមេរិកនិយាយថា ច្បាប់សន្តិសុខជាតិ ត្រូវបានប្រើជាឧបករណ៍ដើម្បីបង្ក្រាបចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងនេះ ហើយវាបានធ្វើឱ្យប៉ះពាល់សិទ្ធិនិងសេរីភាពរបស់ទីក្រុងហុងកុង។ 

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរចិននិងហុងកុង និយាយថា ច្បាប់នេះ បានស្តារស្ថិរភាព ក្រោយពីអតីតដែនដីអណានិគមអង់គ្លេស ត្រូវរង្គោះរង្គើដោយការតវ៉ាប្រឆាំងចិនអូសបន្លាយដ៏យូរ ក្នុងឆ្នាំ២០១៩។

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        19
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        31
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm