ប្រមុខការទូត៖ អ៊ុយក្រែននឹងមិនផ្តល់សម្បទានដល់រុស្ស៊ី ដើម្បីបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ

2023/07/04 05:38:03 pm        131

អ៊ុយក្រែន៖ លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ឌីមីទ្រី គូលេបា (Dmitry Kuleba) បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែន នឹងមិនផ្តល់សម្បទានដល់រុស្ស៊ី ដើម្បីបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិទេ។  

លោកបានថ្លែងក្នុងបទសម្ភាសន៍មួយជាបណ្តាញទូរទស្សន៍ Radaថា៖«យើងនឹងមិនផ្តល់សម្បទានដល់រុស្ស៊ី ដើម្បីបហរយោជន៍ដល់ការបន្តច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិនោះទេ។ បញ្ហានេះគឺថាប្រទេសរុស្ស៊ីទេ ដែលត្រូវប្រកាន់ភ្ជាប់កាតព្វកិច្ចរបស់ខ្លួន»។ 

អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយមុននោះថា មានក្តីសង្ឃឹមតិចតួច ដែលថាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ នឹងត្រូវបានអនុវត្ត នៅមុនពេលកិច្ចព្រមព្រៀងនេះ ផុតសុពលភាព។

នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ កញ្ចប់ឯកសារស្តីពីការផ្គត់ផ្គង់ស្បៀងអាហារ និងជីទៅកាន់ទីផ្សារអន្តរជាតិ ត្រូវបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។ កិច្ចព្រមព្រៀងនេះ ត្រូវបានអនុវត្តន៍ដំបូងក្នុងរយៈពេល១២០ថ្ងៃ។ កិច្ចព្រមព្រៀងទាំងនេះ ត្រូវបានបន្ថែមរយៈពេលសម្រាប់ពេលដូចគ្នា កាលពីខែវិច្ឆិកា ឆ្នាំ ២០២២។ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ រុស្ស៊ីបានប្រកាសបន្តកិច្ចព្រមព្រៀងរយៈពេល ៦០ថ្ងៃ ដោយព្រមានថា រយៈពេលនេះ នឹងគ្រប់គ្រាន់ដើម្បីពិនិត្យមើលថាតើអនុស្សរណៈដែលត្រូវបានចុះហត្ថលេខាជាមួយអង្គការសហប្រជាជាតិ កំពុងត្រូវបានអនុវត្តឬយ៉ាងណា? កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ត្រូវបានបន្តរយៈពេល២ខែទៀត នៅថ្ងៃទី១៨ ខែឧសភា។

ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ម្តងហើយម្តងទៀតថា មានតែគំនិតផ្តួចផ្តើមសមុទ្រខ្មៅទេ កំពុងត្រូវអនុវត្ត ខណៈដែលមិនមានអ្វីសោះ ត្រូវបានធ្វើឡើងនៅក្រោមអនុស្សរណៈរុស្ស៊ី-អង្គការសហប្រជាជាតិ។ 


រដ្ឋមន្ត្រីការបរទេសរុស្ស៊ី សឺរហ្គេ ឡាវរ៉ូវ បានថ្លែងប្រាប់សន្និសីទតាមអនឡាញ កាលពីថ្ងៃទី៣០ ខែមិថុនាថា រុស្ស៊ីមើលមិនឃើញចំណុចណាមួយក្នុងការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនោះទេ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm