ការតវ៉ានៅបារាំង បានធូរស្រាល ក្រោយកុបកម្មចុងសប្ដាហ៍ កើតចេញពីនគរបាលបាញ់សម្លាប់យុវជនម្នាក់

2023/07/04 05:51:18 pm        140

បារាំង៖ ការតវ៉ាមួយសប្ដាហ៍ដែលបានធ្វើឲ្យរង្គោះរង្គើប្រទេសបារាំងកាលពីចុងសប្ដាហ៍មុន ខណៈភាពរំជើបរំជួលបង្កឡើងដោយសារការបាញ់សម្លាប់កាលពីសប្ដាហ៍មុនទៅលើក្មេងប្រុសជំទង់វ័យ១៧ឆ្នាំគ្មានអាវុធក្នុងដៃពីសំណាក់នគរបាល នៅក្នុងតំបន់ជាយក្រុងប៉ារីស នៅតែបន្ត។ 

ត្បិតថាមានសភាពស្ងៀមស្ងាត់បន្តិចជាងកាលពីថ្ងៃអាទិត្យ ប៉ុន្តែមនុស្សជាង៣.៣០០នាក់ ត្រូវបានចាប់ខ្លួន អគារជាង១.០០០កន្លែងត្រូវបានបំផ្លាញ និងមន្ត្រីនគរបាលចំនួន៧០០នាក់ បានរងរបួសក្នុងកុបកម្ម ចាប់តាំងពីការតវ៉ាប្រឆាំងបានចាប់ផ្ដើមកាលពីថ្ងៃទី២៧ខែមិថុនា។  

ក្រុមមន្ត្រីបារាំង បាននិយាយថា មនុស្ស១៥៧នាក់ ត្រូវបានចាប់ខ្លួនកាលពីយប់អធ្រាត្រ ប៉ុន្តែជាការធ្លាក់ចុះដ៏ច្រើនពីចំនួនជាង៧០០នាក់ ដែលត្រូវបានចាប់ខ្លួន ដែលបានរាយការណ៍ កាលពីពេលល្ងាច ស្របពេលមានការប៉ះទង្គិចដ៏ហិង្សារវាងនគរបាល និង ក្រុមបាតុករទូទាំងប្រទេស។  

កុបកម្មបានរាលដាលដោយសារតែការចោទប្រកាន់ពីបទរើសអើងពូជសាសន៍នៅតាមស្ថាប័ន ក្នុងជួរកម្លាំងនគរបាល បន្ទាប់ពីការបាញ់សម្លាប់យុវជន ណាហេល កូនកាត់អាល់ហ្សេរី -បាំង កាលពីថ្ងៃអង្គារ។ 

នៅក្នុងភាគខាងត្បូងទីក្រុងកំពង់ផែ ម៉ាកសី (Marseille) ការតវ៉ាបានប្រែក្លាយជាស្ថានភាពធ្ងន់ធ្ងន់បំផុត ខណៈក្រុមកុបករបានបាញ់កាំជ្រួចភ្ញីដាក់នគរបាល ដុតរថយន្ត និងវាយកម្ទេចហាងចូលលួចទំនិញ ។ នគរបាលបានឆ្លើយតបដោយឧស្ម័នបង្ហៀរទឹកភ្នែក និងព្យាយាមបញ្ឈប់ក្រុមបាតុករ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm