ព្រះមហាក្សត្រថៃទ្រង់បើកសម័យប្រជុំសភា ខណៈគណបក្សឆ្ពោះទៅមុខសម្លឹងដល់ការដឹកនាំរដ្ឋាភិបាលថ្មី

2023/07/04 05:54:13 pm        139

ថៃ៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn ទ្រង់បានព្រះរាជតម្រាស់បើកកិច្ចប្រជុំរដ្ឋសភាលើកដំបូង កាលពីថ្ងៃចន្ទ (ទី៣ ខែកក្កដា) ដោយរៀបចំនូវលក្ខខណ្ឌសម្រាប់ការប៉ុនប៉ងរបស់គណបក្សឆ្ពោះទៅមុខ (Move Forward) ក្នុងការចង់បង្កើតរដ្ឋាភិបាលមួយ បន្ទាប់ពីឈ្នះការបោះឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើល កាលពី ៦សប្តាហ៍មុន។

គណបក្សឆ្ពោះទៅមុខ (Move Forward) ទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកបោះឆ្នោតក្នុងស្រទាប់យុវជន និងក្នុងរដ្ឋធានីបាងកក ដោយការធ្វើយុទ្ធនាការយ៉ាងច្រើនលើសលប់នៅលើបណ្ដាញសង្គម ជុំវិញវេទិកាប្រឆាំងអ្នកកាន់អំណាច ដែលនេះអាចជាការនាំឲ្យមានភាពស្មុគស្មាញដល់កិច្ចប្រឹងប្រែងរបស់គណបក្ស ក្នុងការទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។

គណបក្សនឹងចូលរួមក្នុងសភាជាមួយគណបក្សដ៏មានប្រជាប្រិយយ៉ាងខ្លាំងក្លាភឿថៃ (Pheu Thai) បន្ទាប់ពីគណបក្សទាំង២ បានឈ្នះអាសនៈសភាយ៉ាងច្រើន ដោយបានផ្ដល់ភាពបរាជ័យយ៉ាងធ្ងន់ធ្ងរដល់គណបក្សដែលចងសម្ព័ន្ធមិត្តជាមួយក្រុមយោធារាជានិយម ដែលបានគ្រប់គ្រងរដ្ឋាភិបាល តាំងពីរដ្ឋប្រហារឆ្នាំ២០១៤។

ប៉ុន្តែដោយគូសបញ្ជាក់ពីបញ្ហាប្រឈម នាពេលខាងមុខ គណបក្សភឿថៃ (Pheu Thai) និងគណបក្សឆ្ពោះទៅមុខ (Move Forward) នៅតែមិនទាន់ដាច់ស្រេចចំពោះអ្នកដែលត្រូវទទួលបានតំណែងជាប្រធានសភា ពោលគឺជាតួនាទីដ៏សំខាន់មួយ ដែលអាចកំណត់ផ្លូវនៃច្បាប់សំខាន់ៗ និងពេលវេលានៃការបោះឆ្នោតសំខាន់ៗ។

លោក Pita Limjaroenrat របស់គណបក្សឆ្ពោះទៅមុខ (Move Forward) គឺបេក្ខភាពឈានមុខគេក្នុងការបានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ហើយដើម្បីក្លាយជានាយករដ្ឋមន្ត្រី លោក Pita ត្រូវការអាសនៈយ៉ាងតិច ៣៧៦អាសនៈ នៅក្នុងការបូកបញ្ចូលគ្នានៃសភាទាំង២ ក្នុងនោះរួមទាំងសំឡេងសភាជាន់ខ្ពស់ ដែលមានសមាជិក ២៥០រូប ដែលភាគច្រើនត្រូវ បានជ្រើសរើសដោយពួកយោធា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm