ក្រុមឃោសនាចល័តរបស់គណបក្សប្រជាជនកម្ពុជា បន្តចុះឃោសនាចល័តជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌ៧មករា

2023/07/04 06:35:56 pm        115

ភ្នំពេញ៖ ក្រុមឃោសនាចល័តរបស់គណបក្សប្រជាជនកម្ពុជា ប្រចាំខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តយុទ្ធនាការឃោសនាចល័តក្នុងមូលដ្ឋានខណ្ឌ៧មករា ជូនដល់យុវវ័យ ប្រជាពលរដ្ឋ ដែលបានចូលរួមគាំទ្រ ក៏ដូចជាប្រជាជនទូទៅ ដើម្បីឲ្យបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បានស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត​នីតិកាលទី៧ ខាងមុខនេះ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

លោក ទូច សារឹម ប្រធានក្រុមឃោសនាចល័តរបស់គណបក្សប្រជាជនកម្ពុជា ប្រចាំខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រាប់BTV ព័ត៌មាននៅព្រឹកនេះថា ក្រុមការងារឃោសនាចល័ត មានភារកិច្ច​ចុះឃោសនានៅតាមទីប្រជុំជនសាធារណៈ ចាប់ពីថ្ងៃបើកយុទ្ធនាការ និងរហូតដល់​ថ្ងៃបិទ​យុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅតាមទីតាំងដែលមាន​ប្រជាពលរដ្ឋរស់នៅ​កុះករ ដើម្បី​ឲ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីមាគ៌ា គោលនយោបាយគណបក្សប្រជាជនកម្ពុជា សំខាន់បំផុតត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបាននូវសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន ។

សមាជិក សមាជិកាបក្ស រួមនឹងប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ បានបង្ហាញអំពីការពេញ​ចិត្ត​ចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន មានគុណបំណាច់​យ៉ាង​ធំធេង​ នឹងបានដឹកនាំរាជរដ្ឋាភិបាលយ៉ាងយូរ និងធ្វើឲ្យប្រជាជនរស់នៅ​បានសុខសាន្ត និងមានការអភិវឌ្ឍឥតឈប់ឈរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm