ទួរគី៖ ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសទួរគី នឹងមិនដកចេញការជំទាស់របស់ខ្លួនចំពោះប្រទេសស៊ុយអែត ដែលចូលរួមជាមួយជាមួយសម្ព័ន្ធNATO នោះទេ រហូតដល់ប្រទេសនេះបញ្ឈប់ការផ្តល់ជម្រកដល់ក្រុមទាំងឡាយណាដែលទីក្រុងអង់ការ៉ាចាត់ទុកថាជាក្រុមភេរវករ។

ប្រទេសស៊ុយអែតនិងហ្វាំងឡង់ បានដាក់ពាក្យស្នើសុំចូលជាសមាជិកសម្ព័នយោធាNATO កាលពីឆ្នាំមុនដោយបោះបង់ចោលគោលនយោបាយមិនចូលបក្សសម្ព័ន្ធយោធាណាមួយដែលខ្លួនប្រកាន់ខ្ជាប់យូរមកហើយ បន្ទាប់ពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។ ការដាក់ពាក្យស្នើសុំសម្រាប់សមាជិកភាព ត្រូវតែបានអនុម័តដោយសមាជិកសម្ព័ន្ធយោធាទាំងអស់ ប៉ុន្តែប្រទេសទួរគី និងហុងគ្រី ពុំទាន់បានបញ្ជាក់ច្បាស់ពីបំណងរបស់ប្រទេសស៊ុយអែតនៅឡើយ។ ប្រទេសទួរគី បាននិយាយដដែលៗថា ប្រទេសស៊ុយអែតចាំបាច់ត្រូវមានចំណាត់ការបន្ថែមទៀត ប្រឆាំងអ្នកគាំទ្ររបស់គណបក្សពលករឃឺតក្រៅច្បាប់ និងសមាជិករបស់បណ្តាញនេះ ដែលទីក្រុងអង់ការ៉ា តម្រូវឲ្យទទួលខុសត្រូវសម្រាប់ការប៉ុនប៉ង់រដ្ឋប្រហារកាលពីឆ្នាំ២០១៦។ ប្រទេសទួរគីបាន បានចាត់ទុកក្រុមទាំងពីរនេះថាជាអង្គការភេរវកម្ម។ លោក Erdogan បាននិយាយនៅក្នុងសុន្ទរកថា បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ប្រទេសទួរគីរំពឹងថា ប្រទេសស៊ុយអែត នឹងបញ្ឈប់ការផ្តល់ទីជម្រកដល់សមាជិកនៃក្រុមទាំងពីរនេះ។ កាលពីប៉ុន្មានខែថ្មីៗនេះ ក្រុមបាតុករ ក្នុងទីក្រុង Stockholm បានក្រវីទង់ជាតិ បង្ហាញពីការគាំទ្រសចំពោះគណបក្សពលករឃឺត ដែលត្រូវបានចាត់ទុកថាជាក្រុមភេរវនិយម ដោយសម្ព័ន្ធមិត្តប្រទេសលោកខាងលិច របស់ប្រទេសទួរគី រួមទាំងប្រទេសស៊ុយអែត។ លោក Erdogan បាននិយាយថា ជំហរ សេចក្តីរំពឹង និងការសន្យារបស់យើង ដែលយើងបានធ្វើឡើង ពិតជាច្បាស់លាស់។ នៅពេលនេះ យើងការពារគោលការណ៍ដូចគ្នា ដែលយើងបានការពារកាលពីឆ្នាំមុន។ អគ្គលេខាធិការសម្ព័ន្ធយោធាNATO លោក Stoltenberg បាននិយាយកាលពីខែមុនថា ប្រទេសស៊ុយអែត និងទួរគី នឹងជួបប្រជុំកម្រិតខ្ពស់ក្នុងទីក្រុងព្រុចស៊ែល ស្តីពីលទ្ធភាពនៃការចូលសមាជិកសម្ព័ន្ធយោធាNATO របស់ប្រទេសប្រទេសស៊ុយអែតមុនកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធមិត្ត ក្នុងទីក្រុង Vilnius ប្រទេសលីទុយអានីនៅខែនេះ។