ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​កំពុង​រៀបចំ​សណ្ដាប់ធ្នាប់ ​និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ត្រៀម​សម្រាប់​ការ​បើក​ជាថ្មី​

2021/05/14 10:27:30 pm        720

ភ្នំពេញ ​៖ ជាការ​ត្រៀម​សម្រាប់​ការបើក​ដំណើរការ​ផ្សារ​ជាថ្មី បណ្ដា​ផ្សារ​នីមួយៗ​ ក្នុង​រាជធានី​ភ្នំពេញ បាន​ចំណាយ​ពេល​ក្នុងកំឡុងពេល​ផ្អាក​ជា​បណ្ដោះអាសន្ន ៣​សប្ដាហ៍​មកនេះ​ ដោយ​រៀបចំ​សណ្ដាប់ធ្នាប់​ទូទៅ​ ការលាង​សម្អាត និង​ជាពិសេស​គឺ​បាញ់ថ្នាំ​សម្លាប់​មេរោគ ​ដើម្បី​ភាព​សុវត្ថិភាព​ពេល​បើក​ឡើង​វិញ​។

គិត​មក​ត្រឹម​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ​២០២១​នេះ ការបិទ​ផ្អាក​ដំណើរការ​ផ្សារ​ជា​បណ្ដោះអាសន្ន​ក្នុង​រាជធានី​ភ្នំពេញ​ដោយសារ​បញ្ហា​កូ​វីដ​-១៩ ​គឺមាន​រយៈពេល ៣​សប្ដាហ៍​ហើយ​។​ ក្នុងកំឡុងពេល​៣​សប្ដាហ៍​នៃ​ការផ្អាក​នេះ គណៈកម្មការ​ផ្សារ​នីមួយៗ ដូចជា​ផ្សារ​ធំថ្មី ​ផ្សា​របឹង​កេងកង ​ផ្សារ​ច្បារអំពៅ និង​ផ្សារ​ជាច្រើន​ផ្សេងទៀត ​បានធ្វើ​សកម្មភាព​នៅ​ប្រចាំការ ២៤​ម៉ោង ការពារ​ទ្រព្យសម្បត្តិ​ជូន​អាជីវករ រៀបចំ​សណ្ដាប់ធ្នាប់​ទូទៅ​ជាថ្មី ​ការលាង​សម្អាត ជាពិសេស​គឺ​បាញ់ថ្នាំ​សម្លាប់​មេរោគ ទាំង​ក្នុង​និង​បរិវេណ​ជុំវិញ​ផ្សារ​។

ជុំវិញ​ការបើក​ដំណើរការ​ផ្សារ​ជាថ្មី​នេះ លោក គួច ចំណាន ជា​ប្រធាន​ផ្សារ​ច្បារអំពៅ ​លើកឡើងថា ផ្សារ​ពិតជា​បានរៀបចំ ​បាញ់ថ្នាំ​សម្លាប់​មេរោគ​រួចហើយ តែ​លោ​កថា​ សកម្មភាព​ទាំងនេះ​គឺ​មិន​មាន​ភាព​ច្បាស់លាស់​អាច​ការពារ​សុវត្ថិភាព​១០០%​នោះទេ​។ ​លោ​កថា​ ការ​បន្ត​បិទ​ផ្អាក​ជា​ជម្រើស​ល្អ ព្រោះ​ការ​បើក​ភ្លាមៗ​នាពេលនេះ ​អាចជា​ហានិភ័យ​។

ចំពោះ​ការបិទ​ផ្សារ​នេះ លោកស្រី អ៊ីវ គីម​គ្រី ជា​អាជីវករ​មួយ​រូប​នៅ​ផ្សារ​ច្បារអំពៅ ​លើកឡើងថា គាត់​បាន​ផ្អាក​ទៅ​លក់​ជាង ​១​ខែ​ទៅហើយ​ ការផ្អាក​នេះ​ គឺធ្វើឡើង​ដោយ​ចិត្ត​ឯង​ដោយ​បារម្ភ​ពី​សុវត្ថិភាព ហើយ​ការ​ផ្អាក​ទៅ​លក់​របស់​គាត់​នេះ គឺ​មុន​សាលា​រាជធានី​ភ្នំពេញ​សម្រេច​បិទ​ផ្សារ​ទាំងអស់​។ លោកស្រី​យល់ឃើញថា​ ចំពោះ​ការ​បន្ត​បិទ​ផ្សារ​អាច​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​គាត់​ខ្លះ តែ​លោកស្រី​ក៏​យល់​ឃើញថា វា​អាច​មាន​សុវត្ថិភាព​ផងដែរ ​ព្រោះ​លោកស្រី​ក៏​នៅតែ​បារម្ភ​ថា បើ​បើក​ពេលនេះ ខ្លាច​មានការ​ឆ្លង​កាន់តែច្រើន​។

គិត​មក​ត្រឹម​ព្រឹក​ថ្ងៃទី ១២​ខែឧសភា​ឆ្នាំ ២០២១​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ​ពុំទាន់​បានចេញ​សេចក្ដី​សម្រេច​ថ្មី ជុំវិញ​ការបន្ត​បិទ​ផ្សារ​នោះទេ​។ តាម​ការ​បញ្ជាក់​ខ្លី​របស់លោក ​មេ​ត មាស​ភក្ដី កាលពី​ថ្ងៃទី ១២ ខែឧសភា ​កន្លងទៅ ​បញ្ជាក់ថា ផ្សារ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ​អាច​បន្ត​បិទ តែ​ពុំទាន់​មានការ​បញ្ជាក់​ច្បាស់លាស់​ពី​រយៈពេល​នោះទេ​។​ គួរ​បញ្ជាក់ថា ​ផ្សារ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ បាន​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​រយៈពេល​៣​សប្ដាហ៍​មកហើយ ​គិត​ត្រឹម​ថ្ងៃទី​ ១៤​ ខែឧសភា​ឆ្នាំ​២០២១​នេះ​។ ថ្ងៃទី ១៤​ឧសភា​នេះ​ ក៏​ជា​ថ្ងៃ​ក្នុង​ការសម្រេច​ថ្មី​លើក​ការ​ផ្អាក​ដំណើរការ​ផ្សារ​ផងដែរ​៕


អត្ថបទ​៖ គឺ​ម​ហុក



អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        81
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        106
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm