អ្នកសង្កេតការណ៍មើលឃើញយុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិនេះ កាន់តែប្រសើរជាងមុន

2023/07/04 07:42:56 pm        157

ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍ជាតិ និងបណ្តាញសង្គមស៊ីវិលកម្ពុជា បានសង្កេតឃើញថារយៈពេល ៤ ថ្ងៃនៃសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ ២០២៣នេះ គណបក្សនយោបាយ និងអ្នកគាំទ្រកាន់មានភាពចាស់ទុំ និងបានធ្វើសកម្មភាពឃោសនាកាន់តែប្រសើរជាងអាណត្តិមុនៗទៅទៀត។

លោក សាខុន ប៉ូរិន អគ្គលេខាធិការរងនៃសហព័ន្ធនិស្សិតបញ្ញាវ័ន្តប្រជាធិបតេយ្យកម្ពុជា ឬហៅថា ក្រុមកែវភ្នែកយុត្តិធម៌ ដែលតែងតែចូលរួមសង្កេតការណ៍រៀងរាល់ការបោះឆ្នោតបានប្រាប់ BTV News នៅថ្ងៃទី៤ ខែកក្កដានេះថា សហព័ន្ធរបស់លោកមានអ្នកសង្កេតការណ៍បោះឆ្នោតជាង ១ ពាន់នាក់ សម្រាប់សង្កេតការណ៍តាមបណ្តារាជធានី-ខេត្ត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត​អាណត្តិនេះ។

លោកបន្តថា នាអំឡុងយុទ្ធនាការឃោសនានេះ ក្រុមការងាររបស់លោកសង្កេតឃើញ​បណ្តា​អ្នកនយោបាយមកពីគណបក្ស​ទាំង១៨ បាន​ធ្វើសកម្មភាព​ឃោសនា​មាន​ឥរិយាបថ​ចាស់​ទុំជាង​អាណត្តិមុនៗ ​និងគោរពគ្នាទៅវិញទៅមក។

លោក ទុំប៉ែន វីរៈវិទូ ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា លើកឡើងថា យុទ្ធនាការបោះឆ្នោត​រយៈពេល៤ថ្ងៃកន្លង​មកនេះ សកម្មភាពឃោសនារកសំឡេងឆ្នោត​របស់​គណបក្សនយោបាយ​ទាំងអស់ គឺអនុវត្តបានល្អតាមច្បាប់ហើយអ្នកនយោបាយគ្រប់រូបគោរព​ក្រមសីលធម៌គ្នា​ទៅវិញទៅមក ដែល​នេះ​ឆ្លុះបញ្ចាំង​ពី​យុទ្ធនាការឃោសបោះឆ្នោត​ក្នុងអាណត្តិ​មានភាព​កាន់តែប្រសើរជាងមុន។

សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ​ខែ កក្កដា ឆ្នាំ២០២៣នេះ ខណៈការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ នាថ្ងៃទី២៣ កក្កដា​ខាងមុខនេះ ​ដែល​នឹង​មាន​ប្រជាពលរដ្ឋចូលរួម​បោះឆ្នោតជាង ៩លាន៧សែននាក់៕អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        139
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        71
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm