កម្មករ-កម្មការិនីកាត់ដេរ ចង់ឲ្យសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសឱ្យការរីកចម្រើនទៅមុខបន្តទៀត

2023/07/04 09:00:13 pm        150

ភ្នំពេញ៖ ដោយសារមើលឃើញពីការអភិវឌ្ឍ និងតែងតែគិតគូរជាប់ជានិច្ចរបស់​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​មកកាន់កម្មករនិយោជិត ក្រុមកម្មការិនីក្នុងវិស័យកាត់ដេរ បានលើកឡើងដូចគ្នាថា​ ពិតជាចង់ឃើញសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសទៅ​មុខតទៀត ជាពិសេស​ទាក់ទាញអ្នកវិនិយោគបង្កើតរោងចក្រកាន់តែច្រើន​ ដើម្បីបង្កើតការងារ និងប្រាក់ចំណូលទៀងទាត់ដូចសព្វថ្ងៃនេះ។

នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ ក្រុមកម្មការិនី​បម្រើការងារ​នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ឌូហឹស្ត ខេមបូឌា ស្ថិតនៅតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ បានលើកឡើងថា ​ការងារដែលមានធ្វើសព្វថ្ងៃនេះ គឺបាន​មកពីការដឹកនាំដ៏ល្អរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ពួកគាត់ឲ្យដឹងទៀតថា ​ក្រៅពីការងារមានធ្វើរាល់ថ្ងៃ សម្តេចលោក​តែងតែ​យកចិត្តទុកដាក់បន្ថែម​ទៅ​ដល់ការដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ជារៀងរាល់ឆ្នាំ ​ហើយលោកក៏មិនដែលរំលងផងដែរ នូវការ​ផ្តល់របបគាំពារសង្គមនានា​ ធ្វើឲ្យពួកគាត់មានអារម្មណ៍ថាកក់ក្តៅ។

ក្រុមកម្មការិនីទាំងនេះ សង្ឃឹមទៀតថា ​ក្រោយចប់ការបោះឆ្នោត​នាពេលខាងមុខនេះ ពួកគាត់​នឹងអាចបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ​ ហ៊ុន សែន ខណៈរាល់ថ្ងៃនេះ​បានឃើញតែក្នុងទូរទស្សន៍ ​និងតាមបណ្តាញសង្គមតែប៉ុណ្ណោះ។

កម្មករ និយោជិតរោងចក្រ ក៏បានលើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ បានមើលឃើញថា ការបង្កើតរោងចក្រថ្មីៗមានជាបន្តបន្ទាប់ និងគ្រប់កន្លែង ដោយសារកម្ពុជាគោលនយោបាយដ៏ល្អ ក្នុងការទាក់ទាញអ្នកវិនិយោគឲ្យមកបណ្តាក់ទុន​ និងគ្រប់គ្រងសេដ្ឋកិច្ចបានយ៉ាងល្អ ទោះបីជាកម្ពុជាបានជួបប្រទះនូវវិបត្តិសាកលកូវីដ១៩៕អត្ថបទ៖ ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        185
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm