កម្មករ​រោងចក្រ​ជិត​២០០​នាក់ ​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩​ នៅ​ស្វាយរៀង​ ធ្វើតេស្ដ​លើក​ទី​១ លទ្ធផល​អវិជ្ជមាន

2021/05/15 12:29:49 am        966

ស្វាយរៀង​ ៖ កម្មករ-កម្មការិនី ​ចំនួន​១៥៥​នាក់ ​បំរើការ​ងារ​នៅ​រោងចក្រ​មួយ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​ ដែល​ពាក់​ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមានកូវីដ-១៩ ​ក្រោយពេល​​ក្រុម​គ្រូពេទ្យ​ធ្វើ​តេស្ត​រហ័ស​​លើក​ទី​១ លទ្ធផល​អវិជ្ជមាន​ជំងឺ​ទាំងអស់។

លោកវេជ្ជ​បណ្ឌិត​ អ៊ឹម បុត្រ ប្រធាន​ក្រុម​ច​ត្តា​ឡី​ស័កថ្នាក់​ខេត្ត នៅ​ថ្ងៃទី​១៤ ខែឧសភានេះ​ បាន​ប្រាប់​ BTV Newsតាម​សារ​តេ​ឡេ​ក្រាម​ថា គិត​ត្រឹម​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​ស្វាយរៀង មាន​កម្មករ​ចំនួន​១៥៥​នាក់ ​បន្ថែមទៀត ដែលបំរើការ​ងារ​នៅ​រោងចក្រ​មួយ​កន្លែង​ ក្នុង​ក្រុង​បាវិត ទទួល​បាន​លទ្ធផល អវិជ្ជមាន​ជំ​ងឺកូ​វីដ​១៩ បន្ទាប់ពី​ពួកគាត់ ធ្វើតេស្ត​រហ័សលើក​ទី​១ ​បន្ទាប់​ពី​ពួកគាត់​​បាន​ទទួលរង​ប៉ះពាល់​ជាមួយ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ម្នាក់ រស់នៅ​ភូមិ​ស្រម៉ ឃុំ​បុស​មន ស្រុក​រំដួល ខេត្តស្វាយរៀង​ មុខរបរ​បច្ចុប្បន្ន​ជា កម្មករ​រោងចក្រ មួយកន្លែង ស្ថិតនៅ​តំបន់ SEZ មេ​ហាត​ធេ​ន​ក្រុង​បាវិត ។

លោក ​បន្តថា​ កម្មករ​ដែល​រង​ប៉ះពាល់ និង​ឈាន​ទៅ​ធ្វើតេស្ត​យក​សំណាក រក​សញ្ញា​ជំងឺ​កូ​វីដ​១៩ បណ្តាល​មកពី​កា​រសង្ស័យ​ទៅលើ បុគ្គល ដែល​មាន​ជំងឺ​កូ​វីដ​១៩​ ក្រោយពី​ពេល​ដែល​គាត់ ​មាន​អាការៈ មិន​ស្រួលខ្លួន​ហើយ​បានធ្វើ​ដំណើរ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ កាលពី​ថ្ងៃទី​១២ ​ខែឧសភា ឆ្នាំ​២០២១ ​ ដើម្បី​ពិនិត្យ​ និង​តាមដាន​សុខភាព ​បាន​ដឹងថា​ ខ្លួន​មាន​ជំងឺ​ពិត​ ហើយ​ក្រុមការងារ​បាន​ដឹក​នាំ​យក​គាត់​ទៅ​ធ្វើ​ការព្យាបាល​ ទើប​ក្រុម​កម្មករ​ដែល​បំរើការ​ងារ​នៅ​រួម​អគារ នាំគ្នា​មក​យក​សំណាក ​ដើម្បី​រក​សញ្ញា​ជំងឺ​កូ​វីដ​១៩​បែបនេះ​។​

​ក្នុងនោះលោកបណ្ឌិត អ៊ឹម បុត្រ សូម​អំពាវនាវ​ដល់ ពលរដ្ឋ​ខែ្មរ និង​ជនបរទេស ​ពិសេស​ក្រុម​គ្រួសារ​កម្មករ កម្មការិនី ដែល​រង​ប៉ះពាល់​ជាមួយ​កម្មករ​រួម​អាជីព​ ដែល​មានវត្តមាន​ជំងឺ​កូ​វីដ​១៩​ សូម​អញ្ជើញ​ទៅ​យក​សំណាក​ស្វែងរក​សញ្ញា​ជំងឺ​កូ​វីដ​១៩​ ឲ្យ​បាន​គ្រប់ៗ​គ្នា ​នៅតាម​បញ្ជរ​យក​សំណាក ក្នុង​ក្រុង​ជាបន្ទាន់​ ដើម្បី​រក​លទ្ធផល ​និង​ទទួលយក​ការ​ព្យាបាល​ ឬ ​ចូលធ្វើ​ច​ត្តា​ឡី​ស័ក ​ និង​បន្ត​រួមគ្នា​អនុវត្ត​វិធានការ​ ៣​ការពារ និង​៣​កុំ រ​បស់​រាជរដ្ឋាភិបាល ​ឆ្ពោះទៅ​បិទ​បញ្ចប់​ព្រឹត្តិការ​សហគមន៍ ២០​កុម្ភៈ នៅ​ស្វាយរៀង​ ក៏​ដូច​នៅ​កម្ពុជា​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm