លោក គីម វីរៈ ណែនាំពលរដ្ឋប៉ះពាល់ដោយជំនន់ទឹកភ្លៀងបន្តប្រុងប្រយ័ត្នចំពោះបម្រែបម្រួលធាតុអាកាស

2023/07/05 12:05:00 am        371

ភ្នំពេញ៖ លោក គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) នៅ​រសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋានពិនិត្យការជន់លិចផ្ទះសម្បែង​របស់បងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង កាលពីថ្ងៃទី៣ ខែកក្កដាម្សិលមិញ និងប៉ះពាល់បង្កជាការជន់​លិចផ្ទះ​សម្បែង​ប្រជាពលរដ្ឋមួយចំនួន ក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ លោក គីម វីរៈ អគ្គលេខាធិការ តំណាង​ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ (គ.ជ.គ.ម) បានចុះពិនិត្យស្ថានភាព​ជំនន់ទឹកភ្លៀង​ដែលកំពុងប៉ះពាល់ដល់ប្រជាពលរដ្ឋ ដើម្បីត្រៀមលក្ខណៈបង្ការធានាដល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។

បន្ទាប់ពីបានចុះពិនិត្យតាមទីតាំងជន់លិចក្នុងមូលដ្ឋានខណ្ឌទាំងពីរ លោក គីម វីរៈ បានឲ្យដឹងថា ក្រោយពីមាន​ការព្យាករណ៍ដោយក្រសួងធនធានទឹក និងឧតុនិយមអំពីធាតុអាកាសនៅកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ ធ្វើឲ្យផ្ទៃមេឃបន្តមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ជាពិសេសក្នុងរាជធានីភ្នំពេញមានបរិមាណភ្លៀងធ្លាក់ខ្លាំងបង្កឲ្យលំនៅដ្ឋានប្រជាពលរដ្ឋរងការជន់លិច។

លោក គីម វីរៈ បញ្ជាក់ថា គិតមកទល់ពេលនេះ ពុំទាន់មានប្រជាពលរដ្ឋត្រូវបានជម្លៀសឡើងទីទួល​សុវត្ថិភាពនោះទេ ខណៈអាជ្ញាធរក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យបានរៀបចំទីបញ្ជាការ​ស្រាល​សម្រាប់ជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។

លោក គីម វីរៈ ថ្លែងថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងនៃភូមិភាគពិសេស រួមជាមួយបញ្ជាការដ្ឋានទ័ពពិសេស និងមន្រ្តីមូលដ្ឋានបានរៀបចំផែនការ និងការត្រៀមបង្ការក្នុងករណីភ្លៀងបន្តបង្អុលធ្លាក់ក្នុងកម្រិតខ្លាំង ត្រៀមជួយរាល់តម្រូវការរបស់ប្រជាពលរដ្ឋទាំងការដឹកជញ្ជូនសម្ភារៈចាំបាច់ទាំងឡាយ ឬជម្លៀសជាដើម។

លោក គីម វីរៈ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋត្រូវរាយការណ៍ឲ្យបានឆាប់រហ័ស ដើម្បីឲ្យការឆ្លើយតបចំពោះប្រតិបត្តិការជួយបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕ ដោយ ៖ ឧត្ដម


គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌដង្កោ មានប្រជាពលរដ្ឋក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ប្រមាណ៧០គ្រួសារ បានប៉ះពាល់ និងភូមិចំនួនពីរ ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        9
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        218
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm