
ក្រុមអាជ្ញាធរនៅតំបន់ Moquegua បានបង្កើនកម្រិតប្រកាសអាសន្នដល់ពណ៌លឿងទុំ ស្របពេលដែលភ្នំភ្លើង Ubinasត្រូវបានចុះបញ្ជីថាកាន់តែកម្រើកខ្លាំង បញ្ចេញឧស្ម័នពុលកាន់តែច្រើន និងកម្លាំងម៉ាក់ម៉ាកាន់តែក្តៅខ្លាំង ។
កម្រិតប្រកាសអាសន្នពណ៌លឿងទុំថ្មី ដែលដំឡើងពីពណ៌លឿង ត្រូវបានចេញ បន្ទាប់ពីមានសេចក្តីណែនាំរបស់វិទ្យាស្ថានភូគព្ភសាស្រ្តប៉េរូ ។
ក្រុមអាជ្ញាធរក្នុងស្រុកប៉េរូ បានបង្កើតផែនការជម្លៀសខ្លួនអ្នកដែលប្រឈមគ្រោះថ្នាក់ខ្លាំងនៅភាគខាងត្បូងភ្នំភ្លើង Ubinas ដែលបានបង្ហាញសញ្ញាកម្រើកកើនឡើង ចាប់តាំងពីដើមខែមិថុនារហូតមក ។
ភ្នំភ្លើង Ubinas ស្ថិតក្នុងតំបន់ Moquegua គឺជាភ្នំភ្លើងកម្រើកខ្លាំងបំផុតនៅប្រទេសប៉េរូ ។ ភ្នំភ្លើងមួយនេះ បានកម្រើកខ្លាំងម្តងរួចមកហើយកាលពីឆ្នាំ ២០១៩ ជាហេតុបង្ខំឲ្យមានការជម្លៀសខ្លួនមនុស្សចេញពីតំបន់សហគមន៍ជិតនោះ ។
សូមបញ្ជាក់ថា តំបន់ភាគខាងត្បូងប៉េរូ សម្បូរដោយភ្នំភ្លើងរស់ ។ ប្រទេសប៉េរូ ស្ថិតនៅក្នុងតំបន់កងភ្លើងប៉ាស៊ីហ្វិកផងដែរ គឺជាតំបន់មួយដែលមានឧបទ្ទេវហេតុខ្ពស់នៃការរញ្ជួយដី និងសកម្មភាពកម្រើករបស់ភ្នំភ្លើង ៕