សម្ដេចតេជោ បញ្ជាឱ្យស្រាវជ្រាវចាប់ខ្លួនជនទុច្ចរិតដែលណែនាំពលរដ្ឋឱ្យគូសសន្លឹកឆ្នោតខុសឱ្យបាន

2023/07/05 02:31:59 pm        484

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាយប់ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសារសំឡេងពិសេសដោយញ្ជាឱ្យសមត្ថកិច្ច និងក្រសួងពាក់ព័ន្ធស្រាវជ្រាវឃាត់ខ្លួនឱ្យបាននូវជនទុច្ចរិតក្លែងបន្លំជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានទៅណែនាំ អ្នកបោះឆ្នោតឱ្យគូសសន្លឹកឆ្នោតខុស ក្លាយទៅជាសន្លឹកឆ្នោតមិនបានការ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទង្វើបែបនេះទាមទារឱ្យគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែបង្រៀនប្រជាពលរដ្ឋ សមាជិកសមាជិការបស់ខ្លួនឱ្យចេះគូសសន្លឹកឆ្នោត ដើម្បីជាសន្លឹកឆ្នោតបានការ។

សម្ដេចតេជោ បញ្ជាក់ថា ក្រុមជនក្លែងបន្លំទាំងនោះបានទៅពន្យល់ប្រជាពលរដ្ឋឱ្យគូសច្រើនដង​លើសពីមួយ ពីរ ឬបី គឺមានន័យថា បង្ហាញពីការស្រឡាញ់ពេញចិត្តចំពោះ​គណបក្សប្រជាជនកម្ពុជា។

ទង្វើនេះធ្វើឱ្យប្រជាពលរដ្ឋដែលស្រឡាញ់គណបក្សប្រជាជនគូសសន្លឹកឆ្នោតកាន់តែច្រើនដើម្បីបង្ហាញពីក្ដីស្រឡាញ់ ដែលទង្វើនេះវិធីសាស្រ្ដរបស់ក្រុមជនក្លែងបន្លំមានបំណងបំផ្លាញការបោះឆ្នោត។

សម្ដេចតេជោ បានអំពាវនាវទាំងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និង​បណ្ដាគណបក្សនយោបាយដទៃទៀតរួមគ្នាដើម្បីពន្យល់ដល់ប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។ សម្ដេចញ្ជាក់ថា កិច្ចការងារនេះគឺជាកិច្ចការដែលត្រូវធ្វើរួមគ្នាធ្វើ ដើម្បីឱ្យការ​បោះឆ្នោតជ្រើស​តាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣នេះ ធានាបាននូវភាពរលូន និងជោគជ័យសម្រាប់ប្រទេសកម្ពុជាទាំងមូល។

សម្ដេចតេជោ បានបញ្ជាឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការស្រាវជ្រាវលើករណី​នេះផងដែរ ពីព្រោះក៏មានក្រុមជនអាក្រក់បង្រៀនគូសសន្លឹក​ឆ្នោតតាមអនឡាញ (Online)ឱ្យគូសសន្លឹកឆ្នោតខុសនេះផងដែរ។ សម្ដេចតេជោបញ្ជាឱ្យធ្វើការស្រាវជ្រាវជាបន្ទាន់ថា តើនណាខ្លះប្រើប្រាស់អនឡាញ ដើម្បីធ្វើការងារនេះដើម្បីរកឱ្យឃើញចំពោះមុខសញ្ញានេះ។

ចំណែកអ្នកដែលក្លែងបន្លំដែលតាំងខ្លួនជាគណបក្សប្រជាជនកម្ពុជាហើយទៅបង្រៀនប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតខុស គឺត្រូវចាប់ខ្លួនឱ្យបានដើម្បីចូលរួមដោះស្រាយលើការងារ​របស់​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) និងជួយទៅដល់សមត្ថកិច្ច​ក្នុងការអនុវត្តការងារ​រៀបចំ​ការបោះឆ្នោតឱ្យបានត្រឹមត្រូវទៅតាមច្បាប់។

សម្ដេចតេជោបញ្ជាក់ថា ដូច្នេះត្រូវធ្វើការរួមគ្នាដើម្បីប្រទេសជាតិកម្ពុជាទាំងមូល​ទទួលបាន​សេចក្ដីសុខសាន្តហើយត្រូវចាប់ឱ្យបានចំពោះជនដែលប្រព្រឹត្តល្មើស ជាពិសេសគណបក្សប្រជាជន​កម្ពុជា ត្រូវតែទទួលខុសត្រូវទៅលើការ​ចាប់នណាដែលបន្លំខ្លួន​ជាមនុស្សរបស់គណបក្ស​ប្រជាជនកម្ពុជា​ណែនាំប្រជាជនឱ្យទៅគូសសន្លឹកឆ្នោតខុសនេះ។ សម្ដេចបញ្ជាក់ថា ជនទុច្ចរិតនេះ គឺមិនត្រូវទទួលបានការអត់ឱននោះឡើយ៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        107
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        89
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm