បិទវគ្គបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព

2023/07/05 05:22:37 pm        133

ឧត្តរមានជ័យ៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី៤កក្កដាម្សិលមិញនេះ បានបិទវគ្គបណ្តុះបណ្តាលស្តីពីជំនាញ​តួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មាន​សុវត្ថិភាព និងការងារនគរបាល សហគមន៍ ។

ក្នុងនោះដែរឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានផ្តាំផ្ញើរដល់មន្រ្តីនគរបាល​ប៉ុស្តិ៍ទាំងអស់នៅទូទាំងខេត្តឧត្តរមានជ័យ ដែលទទួលបាន​វគ្គ​បណ្តុះបណ្តាល​ត្រូវយកចំណេះ និងជំនាញទាំងអស់នេះ​មកបម្រើការងារជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ក្នុងការងារមូលដ្ឋានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ល្អ។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងទៀតថា វគ្គបណ្តុះបណ្តាលជូនដល់មន្រ្តីនគរបាលរដ្ឋ​បាល​ប៉ុស្តិ៍​ដែលបានបិទ​បញ្ចប់​នៅ​ពេលនេះគឺ​មានសារៈសំខាន់ខ្លាំងណាស់សម្រាប់មន្រ្តី​នគរបាលប៉ុស្តិ៍គ្រប់រូប ក្នុងការយកចំណេះដឹង ​ដើម្បីអនុវត្តបម្រើការងារក្នុង​ការផ្តល់​សេវា​សាធារណៈផ្សេងៗ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយកម្លាភាព និងប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តម បានបន្តថា គ្មាន​ហេតុការណ៍​ណាមួយបង្ករការកើតឡើងក្រៅពីក្នុងមូលដ្ឋាន​របស់ខ្លួន​នោះទេ​ដូច្នេះអស់លោកដែលជាអាជ្ញាធរ និងមន្រ្តីនគរបាលប៉ុស្តិ៍នៅ​តាមមូលដ្ឋានទាំង​អស់​ត្រូវចេះ​សហការសាមក្គីគ្នាឲ្យបានល្អប្រសើរ ក្នុងការផ្តល់ព័ត៌មានឲ្យគ្នានៅ​ពេលមាន​បញ្ហាប្រឈម​ណាមួយ​បានកើតឡើងក្នុងមូលដ្ឋាន របស់បងប្អូនងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​បង្រ្កាប​ទប់ស្កាត់​បានទាន់ពេលវេលាផងដែរ។ ជាមួយគ្នានោះដែរ​ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រគល់ និងផ្តល់​បណ្ណ​សរសើរ​ដល់​មន្រ្តីនគរបាល​ប៉ុស្តិ៍​ដែល​ជា​សិក្ខាកាមចំនួន៨៣នាក់ ​ក្នុងនោះស្រី១៩នាក់ ដែលបានបញ្ចប់វគ្គសិក្សារយៈពេលខ្លី៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        118
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        229
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm