ខេត្តឧត្ដរមានជ័យរកឃើញពលករ ៦នាក់ មានវិជ្ជមានកូវីដ-១៩

2021/05/15 02:25:14 am        25

ឧត្ដរមានជ័យ ៖វេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាលនឹងជាប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យលើកឡើងថាបច្ចុប្បន្ននេះអាត្រានៃការឆ្លងជំងឺកូវីដ-១៩លើពលករខ្មែរដែលធ្វើដំណើរឆ្លងដែនមកពីប្រទេសថៃចូលតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់មន្រ្តីជំនាញចត្តាឡីស័កបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦នាក់ដោយការធ្វើតេស្តរហ័ស Rapid test ។​

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានបន្តឲ្យដឹងថា គិតមកដល់ពេលនេះសំរាប់ខែឧសភាពលករដែលឆ្លងដែនមកពីប្រទេសថៃក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យគឺមានចំនួន៦នាក់ហើយដែលរកឃើញវិជ្ជមានកូវីដ-១៩។ក្នុងនោះដែរមន្រ្តីជំនាញសុខាភិបាលជួរមុខបានធ្វើការពិនិត្យរឹតបន្តឹងដោយម៉ត់ចត់ចំពោះពលករគ្រប់ៗគ្នាដោយការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយសារតែស្ថានភាពនៅឯប្រទេសថៃបានផ្ទុះឡើងសារជាថ្មីនូវជំងឺកូវីដ-១៩នៅតាមបណ្តាខេត្តមួយចំនួនពិសេសខេត្តដែលជាប់ព្រំប្រទល់ព្រំដែនខេត្តឧត្តរមានជ័យតែម្តង។លោកវេជ្ជបណ្ឌិតបន្ថែមថាចំពោះករណីរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ដែលជាពលករខ្មែរមកពីប្រទេសថៃនោះមន្រ្តីសុខាភិបាលបានយកពួកគាត់មកសម្រាកព្យាបាលយកសំណាកដើម្បីធ្វើតេស្តពិនិត្យបន្តនៅមន្ទីរពទ្យបង្អែកខេត្តនឹងមួយទីតាំង១ទៀតនៅផ្ទះសំណាក់ឧត្តមរដ្ឋា ដើម្បីពិនិត្យព្យាបាលសុខភាពជូនពួកគាត់ផងដែរ។ដោយឡែកចំពោះពលករដែលមានផ្ទុកវិរុសកូវីដ-១៩ទាំង៦នាក់នេះដែលបច្ចុប្បន្នសុខភាពរបស់ពួកគាត់មិនមានសភាពធ្ងន់ធ្ងរអ្វីនោះឡើយ គឺរងចាំតែការធ្វើសំណាកគ្រប់៣ដងបើពិនិត្យទៅពុំមានបញ្ហាធ្ងន់ធ្ងរអ្វីនោះទេក្រុមគ្រូពេទ្យនឹងបញ្ជូនឲ្យពួកគាត់ឲ្យបន្តទៅធ្វើចត្តាឡីស័កនៅឯផ្ទះបន្តទៀតដោយការពិនិត្យតាមដានពីមន្រ្តីសុខាភិបាលនៅនឹងមូលដ្ឋានពួកគាត់ផងដែរ។

លោកវេជ្ជបណ្ឌិតក៏បានក្រើនរំលឹកដល់ពលករគ្រប់រូបទាំងអស់ដែលឆ្លងមកពីប្រទេសថៃធ្វើយ៉ាងណាសូមកុំមានការកេចវេសឲ្យសោះត្រូវចូលរួមសហការណ៏ឲ្យបានល្អជាមួយក្រុមគ្រូពេទ្យជួរមុខដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា។ យើងអាចនឹងភ្លេចកូវីដប៉ុន្តែកូវីដមិនអាចភ្លេចយើងបានឡើយដូច្នេះត្រូវចូលរួមសំអាតអនាម័យឲ្យល្អជាប់ជាប្រចាំទើបយើងអាចជៀសផុតពីការឆ្លងកូវីដបាន៕ អត្ថបទ ៖ សារិទ្ធ

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        78
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        99
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm